សភាសហរដ្ឋអាមេ៉រិកអនុម័តឱ្យមានកិច្ចដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងជាផ្លូវការ

សហរដ្ឋអាមេ៉រិក៖ ទីបំផុតសភាសហរដ្ឋអាមេ៉រិកបានសម្រេចអនុម័តឲ្យមានកិច្ចដំណើរការនីតិវិធី ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីជាផ្លូវការហើយ ។

កិច្ចដំណើរការនីតិវិធីដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែងនេះ បានកើតមានឡើងក្រោយសភាតំណាងរាស្ត្រអាមេ៉រិក បានបោះឆ្នោតគាំទ្រជាមួយនឹងសំឡេង ២៣២ លើ ១៩៦សំឡេង ដើម្បីឲ្យមានការបន្តស៊ើបអង្កេតចូលដល់តំណាក់កាលថ្មីមួយទៀត និង ត្រូវបើកចំហជាសាធារណៈ សម្រាប់ដំណើរការទាំងមូល ។

សូមជម្រាបថា គណបក្សប្រជាធិបតេយ្យបានចោទប្រកាន់លោក ដូណាល់ ត្រាំ ថា បានស្នើឲ្យបរទេសលូកលាន់កិច្ចការបោះឆ្នោតអាមេ៉រិក ដែលសមាជិកបក្សមួយចំនួនទៀតបានចោទថា ជាទង្វើក្បត់ជាតិ ។ ដោយឡែកលោក ដូណាល់ ត្រាំ ផ្ទាល់ បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើថា អ្វីដែលបក្សប្រជាធិបតេយ្យកំពុងធ្វើ គឺជាទង្វើដ៏អាក្រក់បំផុតប្រចាំប្រវត្តិសាស្ត្រសហរដ្ឋអាមេ៉រិក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner