សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តកំពង់ឆ្នាំងបាននាំអំណោយផ្ដល់ជូនក្រុមអ្នកអនាម័យ ក្រោយរដូវបុណ្យចូលឆ្នាំរួច នៅក្នុងក្រុងកំពង់ឆ្នាំងណាំង

ខេត្តកំពង់ឆ្នាំង ៖ លោក គូ ដារា ប្រធានប្រតិបត្តិ សមាគម ចលនាយុវជនកម្ពុជាក្រុម ១៥៧ មានប្រសាសន៍ថា បើគ្មានបងប្អូនជាអ្នកអនាម័យទេម្លេះក្រុងកំពង់ឆ្នាំងពិតជាពោរពេញដោយសំរាម ក្រោយបុណ្យចូលឆ្នាំថ្មីនេះជាពុំខានឡើយ ។ មានប្រសាសន៍បែបនេះ នៅក្នុងឱកាសដឹកនាំសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំអំណោយជាស្បៀង និងថវិកាផ្តល់ជូនក្រុមអនាម័យក្នុងក្រុងកំពង់ឆ្នាំង នៅចំណុចសួនច្បារវិមានឯករាជ្យនាព្រឹកថ្ងៃទី ២១ខែមេសា ឆ្នាំ២០២២។

ប្រធានសមាគម ចលនាយុវជនកម្ពុជាក្រុម១៥៧លោកគូ ដារា បានបន្តថា ការងារនេះមិនមែនអ្នកណាចង់ធ្វើនោះទេ អ្នករៀនថ្នាក់បាក់ឌុប ថ្នាក់បរិញ្ញា ឯណាគេមកធ្វើការងារដូចយើងនោះ គឺមានតែបងប្អូនដែលជាប្រជាពលរដ្ឋ ក្នុងការរួមគ្នាសំអាតអនាម័យក្នុងក្រុងឲ្យបានប្រសើរឡើង ។

ក្នុងនាមសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ក៏សូមថ្លែង
អំណរគុណដល់បងប្អូនជាកម្មករអ្នកសម្អាតអនាម័យក្នុងក្រុងកំពង់ឆ្នាំងទាំងអស់ដែលបានយកចិត្តទុកដាក់សម្អាតទីក្រុងកំពង់ឆ្នាំងតាំងពីចាប់ផ្ដើម រហូតដល់បញ្ចប់ពីធីបុណ្យចូលឆ្នាំ គឺធ្វើឲ្យក្រុងកំពង់ឆ្នាំងបានស្អាតគ្មានសំរាម ។

លោក សេង លីរតនៈ សមាជិក សមាគមន៍ ចលនាយុវជនក្រុម១៥៧ បានបញ្ជាក់ថា ដោយបានការឯកភាពគ្នា រវាងសមាជិក សមាជិការ នៃសមាគមចលនាយុវជនក្រុម ១៥៧ របស់ខេត្តកំពង់ឆ្នាំងគឺបានមូលមតិគ្នាប្រមូលថវិកាបានមួយចំនួនទិញជាម្ហូបអាហារភេសជ្ជៈមកផ្ដល់ជូន បងប្អូនអ្នកអនាម័យក្នុងពេលនេះរួមមាន លោក គូ ដារា ប្រធានប្រតិបត្តិសមាគមចលនាយុវជនក្រុម១៥៧ចំនួន ១០ម៉ឺនរៀល, លោក ណាំ រាសី ១០ម៉ឺនរៀល ,លោក ម៉ក់ មុត្រម៉ារ៉ាមី ៤ម៉ឺន៨ពាន់រៀល,លោក សេង លីរតនៈ ៥ម៉ឺនរៀល,លោក សយ ភូរី និងភរិយា បាយម្ហូប ៦០កញ្ចប់និងភេសជ្ជៈ៦០កំប៉ុង,លោក លី រតនា ហៅប៉ុង អាជីវករលក់ម៉ូតូ ៣០ដុល្លារ លោកស្រី រូន ម៉ារី ៥ម៉ឺនរៀល,លោក ឡាំ សុភា ២ម៉ឺនរៀល,លោក ស៊ឹម កុសល ៤ម៉ឺនរៀល,លោកស្រី ស៊ីណា សិរីរ័ត្ន ទឹកបរិសុទ្ធNestle ៥យួរ លោក នី សូឌីណា ៨ដុល្លរ លោក ស៊្រុន ជីម ៥ម៉ឺនរៀល អង្កការ Warter Aid សាប៊ូលាងដៃ ៦០ដុំ និងសប្បុរសជន តាមបណ្តាញសង្គម មាន លោក កែវ ឌន និង កញ្ញា អ៊ី ម៉ាឡែន ក្នុងម្នាក់ៗចំនួន ២ម៉ឺនរៀល ។ ក្រុមអ្នកប្រមូលសម្រាមក្នុងពេលនោះមានចំនួន ៦០នាក់ ម្នាក់ៗទទួលបានបាយម្ហូប ទឹកសុទ្ឋ ភេសជ្ជៈ សាប៊ូ និងថវិការ ១ម៉ឺនរៀលផងដែរ ។

ក្នុងឱកាសនោះតំណាងឱ្យក្រុមអ្នកអនាម័យក្រុងកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់សប្បុរសជននានាពិសេស សមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ ដែលតែងតែជួយផ្ដល់ជាអំណោយជូនដល់ពួកគាត់ជាអាហារ សម្រន់ ជាញឹកញាប់ផងដែរ ៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner