ឯកឧត្តម មួង ប៉យ និងលោកជំទាវ បានផ្តួចផ្តើមធ្វើអង្គកឋិនទានដង្ហែទៅទីវត្តរស្មីសាមគ្គីរតនារាម(ហៅវត្តថ្មី)

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី៖ អង្គកឋិនទានមួយដែលផ្តួចផ្តើមឡើងដោយឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភា និងលោកជំទាវ  រួមនឹងឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំខេត្ត អស់លោកលោកស្រីប្រធានមន្ទីរអង្គភាព ប្រមូលបច្ច័យបានមួយចំនួន យកទៅវេរប្រគេនព្រះសង្ឃកសាងទីអារាមមួយគឺ វត្តរស្មីសាមគ្គីរតនារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ដើម្បីបន្តកសាងទីអារាមនេះឲ្យមានការរីកចម្រើនបន្តទៀត។

អង្គកឋិនទានខាងលើត្រូវបាន ប្រារព្ធធ្វើឡើង នៅភូមិគ្រឹះឯកឧត្តម មួង ប៉យ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយនៅរសៀលថ្ងៃ ព្រហស្បតិ៍ ០៤កើតខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ខែតុលា ឆ្នាំ ២០១៩ នៅវេលាម៉ោង៣រសៀលបានជួបជុំម្ចាស់ដើមទានប្រធានដើមបុណ្យធ្វើបទមនស្សការព្រះរតនត្រ័យ សូត្រមន្តចំរើនព្រះបរិត្ត និងនិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនា។ 

នៅក្នុងឱកាសដ៏អធិកអធមនៃពិធីបុណ្យនេះផងដែរបន្ទាប់ពីសំដែងព្រះធម៌ទេសនាចប់រួចរាល់មកក៏មានការអញ្ជើញចូលរួមចាប់មគ្គផល និងពិសារភោជនាអាហារពីសំណាក់ ឯកឧត្តម លោកជំទាវអស់ លោកលោកស្រីមន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករញ៉ាំងឲ្យពិធីបុណ្យមានភាពអធិកអធមក្រៃលែង។

លុះព្រឹកឡើងថ្ងៃ ០៥ កើតត្រូវនឹងថ្ងៃទី ០១ខែ វិច្ឆកា ឆ្នាំ២០១៩  អង្គកឋិនទានបានធ្វើពិធីដង្ហែ ឆ្ពោះទៅទីវត្តរស្មីសាមគ្គីរតនារាម(ហៅវត្តថ្មី) ឋិតក្នុងភូមិ សង្កាត់ ក្រុងខាងលើដើម្បីវេរអង្គកឋិនទានវេរប្រគេនព្រះសង្ឃក្រាលគ្រងតាមពុទ្ធានុញ្ញាត ជាកិច្ចបញ្ចប់នៃពិធីបុណ្យ៕ធ.ដ

ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner