ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី (MHTC) និង ក្រុមហ៊ុន អាកាសចរណ៍ម៉ាស៊ី ចុះអនុសារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលទេសចរណ៍
កូឡាឡាំពួ៖ នៅឆ្នាំ2020 ប្រទេសម៉ាឡេស៊ី រំពឹងថា នឹងទទួលបានអ្នកជំងឺដែលត្រូវការសេវាព្យាលបាលជាកញ្ចប់បែបទេសចរណ៍ មកពីគ្រប់ទិសទី ក្នុងតំបន់អាស៊ី និង ពិភពលោករាប់លាននាក់ក្នុងមួយឆ្នាំៗ និង បង្កើតការងារជាង ១៥០០០កន្លែង សម្រាប់ប្រជាជនម៉ាឡេស៊ី។ នេះបើតាម លោក Datuk Amiruddin Hamzah អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ។ លោកបន្តថា កិច្ចព្រមព្រៀងនេះ មានអត្ថន័យឆ្លើយតបទៅនឹង កិច្ចសហប្រតិបតិ្តការបើកចំហរអោយអ្នកទេសចរណ៍ មានឱកាសពិសេសក្នុងការព្យាបាលជំងឺផ្សេងៗ តាមរយៈ ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការងារធ្វើដល់ប្រជាជនម៉ាឡេស៊ី ប្រមាណ ១ម៉ឺន៥០០០នាក់ ផងដែរ។ មួយវិញទៀត វាថែមទាំង នាំយកនូវ ដៃគូជាច្រើនក្នុងតំបន់ឲ្យធ្វើការវិនិយោគជាមួយ សុខាភិបាលទេសចរណ៍មួយនេះ។
បើតាម លោកស្រី Sherene Azli នាយកប្រតិបត្តិ MHTC ឲ្យដឹងថា ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី មានដែលគូសហការជាច្រើនប្រទេស ដូចជា អូស្ត្រាលី ឥណ្ឌា បង់ក្លាដេស ចិន វៀតណាម ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក អ៊ីរ៉ង់ជាដើម។
អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយនឹងអាកាសចរណ៍ម៉ាឡេស៊ីថ្ងៃនេះ មិនត្រឹមតែនាំអ្នកជំងឺមកព្យាលបាលប៉ុណ្ណោះទេ ផ្ទុយទៅវិញថែមទាំង នាំទេសចរណ៍ឲ្យមកស្គាល់តំបន់ទេសចរណ៍នៅប្រទេសម៉ាឡេស៊ីថែមទៀត ហើយប្រាក់ចំណូលដែលទទួលបានពីវិស័យនេះ គឺនឹងកើនឡើងប្រមាណ ២ប៊ីលានរីងហ្គីត (RM) ស្មើនឹង 478លាន 606,400 ដុល្លាក្នុងមួយឆ្នាំៗ សម្រាប់ចូលក្នុងវិស័យសុខាភិបាល និង រំពឹងផងដែរថា នៅឆ្នាំ២០២០ខាងមុខ ប្រាក់ចំណូលដែលបានមកពីវិស័យនេះ នឹងកើនដល់ ៨ប៊ីលានរីងហ្គីត ស្មើនឹង ជាង1. 9 ប៊ីលានដុល្លាក្នុងឆ្នាំ២០២០ខាងមុខ។ យ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុប្រទេសម៉ាឡេស៊ី នៅតែបន្តគាំទ្រ កិច្ចសហប្រតិបត្តិការរបស់ ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី (MHTC) ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីជានិច្ច និង ថែមទាំងជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និង ស្មារតីដឹកនាំរបស់របស់ MHTC ដើរតាមគម្រោងដែលខ្លួនបានដៅហើយនោះ។ លោកបន្តថា បើប្រៀបធៀបប្រទេសក្នុងតំបន់អាស៊ី ចំណូលដែលបានមកពីវិស័យទេសចរណ៍សុខាភិបាល សឹង្ហបុរីគឺជាប់លេខ១ ក្នុងអត្រាចំណូល 11,56 ប៊ីលាន រីងហ្គីត (RM) ស្មើនឹង 2,77 ប៊ីលានដុល្លា ខណៈចិនឈរក្នុងចំណាត់ថ្នាក់លេខ២ និង ឥណ្ឌូនេស៊ី ជាប់ចំណាតថ្នាក់លេខ៣។
ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី (MHTC) គឺជាទីភ្នាក់ងារមួយដែលស្ថិតនៅក្រោមក្រសួងហិរញ្ញវត្ថុដែលមានភារកិច្ចសម្របសម្រួលនិងលើកកម្ពស់ឧស្សាហកម្មទេសចរណ៍សុខភាពរបស់ប្រទេសម៉ាឡេស៊ីដោយសម្របសម្រួលកិច្ចសហការក្នុងឧស្សាហកម្មនិងកសាងភាពជាដៃគូសាធារណៈឯកជននិងឯកជននៅក្នុងស្រុកនិងក្រៅស្រុក៕