គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តព្រះវិហារ បើកកិច្ចប្រជុំលើកដំបូងអនុម័ត លើសេចក្តីព្រាងក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគខេត្ត
នាព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តព្រះវិហារ បើកកិច្ចប្រជុំលើកដំបូងអនុម័ត លើសេចក្តីព្រាងក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ដែលជាសមាជិក ក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ឯកឧត្តមអភិបាល បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល បានទាន់ពេលវេលា និងស្របតាមគោលការណ៍ណែនាំ គឺយើងចាំបាច់ ត្រូវបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល។

សូមបញ្ជាក់ផងដែរថា អង្គប្រជុំបានសម្រេចអនុម័តលើលើសមាសភាពក្រុមការងារកសាងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល សរុប៤៣រូប ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធាន អភិបាលរងមួយរូបជាអនុប្រធាន និងមន្ទីរ អង្គភាពជុំវិញខេត្តជាសមាជិក ហើយត្រូវ សុំការគាំទ្រ ពីគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សា ខេត្តជាមុន ដើម្បីយកទៅដាក់ស្នើសុំ ការអនុម័តពីក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៦ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕ធ.ដ


