ប្រជាពលរដ្ឋស្រុកវាលវែង ប្រគល់អាវុធកែច្នៃជូនសមត្ថកិច្ចខេត្តពោធិ៍សាត់

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី៣១តុលានេះ ប្រជាពលរដ្ឋនៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លុងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននាំយកអាវុធកែឆ្នៃចំនួន៧ដើម មកប្រគល់ជូនសមត្ថកិច្ចនគបាលស្រុកវាលវែង ខេត្តពោធិ៍សាត់។

អធិការនគបាលស្រុកវាលវែង លោកវរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងតាមរយៈទូរសព្ទនៅរសៀលថ្ងៃដដែលនេះថា អាវុធកែច្នៃចំនួន០៧ដើមនេះ មានប្រភេទឆ្នុកចំនួន០៣ដើម ប្រភេទខ្យល់ចំនួន០៤ ដើម។ លោកបានបញ្ជាក់ឲ្យដឹងថា កន្លងមកសមត្ថកិច្ច រួមនឹងអាជ្ញាធមូលដ្ឋាន បានធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់រដ្ឋបាលរបស់លោក ឲ្យយល់ដឹងស្តីពីការប្រើប្រាស់អាវុធដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវដែលនាំឲ្យមានទោសទណ្ឌដល់ខ្លួន។

លោកឲ្យដឹងបន្ថែមទៀតថា ការប្រគល់អាវុធកែច្នៃនៅពេលនេះ គឺជាយុទ្ធសាស្ត្រមួយដើម្បីធ្វើការទប់ស្កាត់រារាំងក្រុមឧទ្ទាមក្រៅច្បាប់ដែលចិញ្ចឹមចិត្តបង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋ និងប្រមាថមើលងាយព្រះមហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ និងបានបង្ខំឲ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀត មិនអាចអត់ឱនឲ្យបានឡើយ និងបានប៉ុនប៉ងវិលត្រឡប់ចូលមកក្នុងប្រទេសនៅថ្ងៃទី៩វិច្ឆកាខាងមុខនេះផងដែរ។

ក្នុងឱកាសនោះដែរ លោកអធិការនគបាលស្រុកវាលវែង បានឧបត្ថម្ភលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តនាំយកអាវុធដែលកែច្នៃមកប្រគល់ជូនសមត្ថកិច្ច ដោយជូនពួកគាត់ ក្នុងម្នាក់ៗទទួលបានអង្ករ០១ការ៉ុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ លោកអធិការបាននាំយកអង្ករ និងថវិការរបស់លោកអភិបាលខេត្ត ទៅប្រគល់ជូនបងប្អូនប្រជាការពារ ដោយក្នុងម្នាក់ៗទួលបានអង្ក១ការ៉ុង និងថវិកា២៥០០រៀលផងដែរ៕ធ.ដ

ដោយៈ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner