សម្ដេចតេជោ ហ៊ុន សែន៖ គណៈកម្មាធិការជាតិគ្រប់ គ្រងកម្មសិទ្ធិ បញ្ញា កំពុងរៀបចំគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីលើក កម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ កម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា កំពុងរៀបចំគោល នយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់កិច្ចការពារកម្ម សិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ តាមរយៈ សារលិខិត ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅជាសាកល នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្រប ទៅនឹងកាលបរិច្ឆេទនៃការរំលឹកខួបនៃការចូលជាធរមាននៃអនុសញ្ញាស្ដីពីការបង្កើតអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ១៩៧០ ។
សម្ដេចតេជោ បានបន្តថា ព្រះរាជាណាចក្រកម្ពុជា បានចូលជា សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៥ ដែលបច្ចុប្បន្នមានសមាជិកសរុបចំនួន ១៩៣ប្រទេស ហើយបានចូលរួមយ៉ាងសកម្ម ដើម្បីបំពេញ កាតព្វកិច្ចអន្តរជាតិពាក់ព័ន្ធនឹងការការពារ និងលើកកម្ពស់ កម្មសិទ្ធិបញ្ញា។ សម្ដេចបញ្ជាក់ថា កម្ពុជា រៀបចំទិវាកម្មសិទ្ធិ បញ្ញាពិភពលោកឆ្នាំ២០២២ តាមរយៈគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមានក្រសួងពាណិជ្ជកម្មជាប្រធាន និងក្រសួងចំនួន១៦ជាសមាជិក គឺជាឱកាស មួយសម្រាប់ យុវជន កម្ពុជាក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីគាំទ្រ គោល បំណង របស់ យុវជនក្នុងការប ក្លាយគំនិតរបស់ខ្លួន ឱ្យទៅជាការពិត ដោយបង្កើតចេញជាផលិតផលថ្មី ដើម្បីបង្កើតចំណូល បង្កើត ការងារ និងផ្តល់ឱកាសកាន់តែច្រើនដល់យុវជនដែលជា ធនធានប្រកបដោយគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ ដើម្បី ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ការប្រារព្ធទិវា កម្មសិទ្ធិ បញ្ញាពិភពលោកនេះ ក៏ផ្ដល់ឱកាសដល់យុវជនផងដែរ ក្នុងការ បង្កើនការយល់ដឹងបន្ថែមទៀតអំពីច្បាប់កម្មសិទ្ធិបញ្ញារបស់កម្ពុជា រួមមាន៖ (១) ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួត ប្រជែងមិនស្មោះត្រង់ (២) ច្បាប់ស្តីពី សិទ្ធិ អ្នកនិពន្ធ និងសិទ្ធិ ប្រហាក់ ប្រហែល (៣) ច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម (៤) ច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (៥) ច្បាប់ស្តីពី ការ គ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ។
ការយល់ដឹងរបស់យុវជនបន្ថែមទៀតចំពោះច្បាប់កម្មសិទ្ធិ បញ្ញា អាចគាំទ្រដល់មហិច្ឆតារបស់យុវជនក្នុងការទទួលបានចំណេះដឹងក្នុងការបង្កើតថ្មី ដើម្បីអនាគតកាន់ត ប្រសើរ និងចូលរួមចំណែក ក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
សម្ដេចបង្ហាញការជឿជាក់ថា បងប្អូនជនរួមជាតិបានជ្រាបរួចហើយ អំពីបរិការណ៍ពិភពលោក ដែលកំពុងមានការប្រកួតប្រជែងយ៉ាង ខ្លាំង ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដោយផ្អែកលើធនធាន មនុស្ស ចំណេះដឹង និងគំនិតច្នៃប្រឌិត ដើម្បីជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម ព្រមទាំង ដោះស្រាយ វិបត្តិដែលសាកលលោកកំពុងប្រឈមរួមមាន៖ វិបត្តិសុខភាពសាធារណៈ កំណើនដង់ស៊ីតេប្រជាជនសរុប ក្នុង ពិភព លោក និងបម្រែបម្រួលអាកាសធាតុ ដែលនាំឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅ និងគំរាមកំហែងដល់ សន្តិសុខស្បៀង អាហារ ពិភពលោក។ និន្នាការនេះ បានដាក់សម្ពាធឱ្យបណ្តាប្រទេស នានាយកចិត្តទុកដាក់ជា ខ្លាំងទៅលើការធ្វើអន្តរជាតិនីយកម្ម នៃប្រព័ន្ធកម្មសិទ្ធិបញ្ញា ដើម្បីពង្រីកកិច្ចការពារ និងលើកទឹក ចិត្តជំរុញឱ្យ មានរបកគំហើញថ្មីៗ។
សម្ដេចបន្តថា ក្នុងបរិការណ៍នេះ គណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញាកំពុងរៀបចំគោលនយោបាយជាតិ កម្មសិទ្ធិបញ្ញា ដែលមានចក្ខុវិស័យអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយទៅជាកម្លាំងចលករក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើក កម្ពស់កិច្ច ការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផល របស់ព្រះរាជាណាចក្រកម្ពុជា ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ ជំរុញការ ប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើក កម្ពស់ការស្រាវជ្រាវ និង អភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិត ច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្ម ជំនាន់ទី៤ ហើយចូលរួមចំណែកក្នុងការ សម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមវាយតម្លៃ ខ្ពស់ចំពោះគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលបាន ខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាចក្រ កម្ពុជា ជាពិសេស ការរៀបចំទិវាកម្មសិទ្ធិបញ្ញា ពិភព លោកឆ្នាំ២០២២ ក្រោមមូលបទស្ដីពី“កម្មសិទ្ធិបញ្ញា និង យុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ”ព្រមទាំងរៀបចំព្រឹត្តិការណ៍អមរួមមាន (១) សិក្ខាសាលាជាតិ ស្តីអំពីសិទ្ធិអ្នកនិពន្ធ និងការអភិវឌ្ឍយុវជនប្រកបដោយភាពច្នៃប្រឌិតសម្រាប់អនាគតកាន់តែប្រសើរ (២) សិក្ខាសាលាតាមប្រព័ន្ធអនឡាញស្ដីអំពី ការបង្កើត ថ្មីសម្រាប់អនាគតកាន់តែប្រសើរ និង (៣) ការតាំង បង្ហាញ ផលិតផលបច្ចេកវិទ្យារបស់កម្ពុជា និងផលិតផលកម្ម សិទ្ធិបញ្ញាដទៃទៀត។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូម អំពាវនាវ ដល់ជនរួមជាតិទាំងអស់ ចូលរួមអបអរទិវាកម្មសិទ្ធិបញ្ញានេះ ដើម្បីឱ្យកាន់តែមានភាពអធិកអធម ៕ ដោយ៖ វណ្ណលុក



