សម្តេចបញ្ជាក់ថាការចាក់វ៉ាក់សាំងដូសទី៣គឺជាវ៉ាក់សាំងកាតព្វកិច្ច (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ត្រូវតែ ចាក់ឱ្យបានគ្រប់គ្នាខណៈរាជរដ្ឋាភិបាលត្រៀមនឹងដកចេញកាតព្វកិច្ចពាក់ម៉ាសតាមកន្លែង ខ្លះទៀត ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃដែល ទទួលវ៉ាក់សាំងជំនួយមួយលានដូសពីប្រទេសអ៊ីតាលីនៅថ្ងៃទី២៥មេសាបានគូសបញ្ជាក់ជុំ វិញការចាក់វ៉ាក់សាំងដូសទី៣។
ប្រសាសន៍ជម្រុញការចាក់វ៉ាក់សាំងដូសទី៣នេះ បានធ្វើឡើងទន្ទឹមនឹងរូបភាពស៊ាំក្នុងសហគមន៍ ត្រូវបានគេឃើញបន្តិចម្តងៗ តាមកន្លែងដែលមានពលរដ្ឋបានបំពេញកាតព្វកិច្ចចាក់វ៉ាក សាំង។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថារហូតមកទល់ពេលនេះ ខេត្តចំនួន៤រួចមកហើយ ដែលត្រូវគេដកចេញនូវកាតព្វកិច្ចពាក់ម៉ាស។ សម្តេចបញ្ជាក់ថានឹងមានការរៀបចំដកចេញ ការពាក់ម៉ាស់តាមកន្លែងមួយចំនួនទៀត។
សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវពលរដ្ឋលដែលមិនទាន់បានទទួលដូសជម្រុញត្រូវតែមក ទទួលឱ្យខាងតែបាន ដើម្បីការចូលរួមធ្វើឱ្យសង្គមមានភាពស៊ាំ។
យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះ បានចំនួន ២ម៉ឺន ២ពាន់ ៤៤០នាក់ ។ គិតរហូតមកទល់ពេលនេះ អ្នកចាក់វ៉ាក់សាំង ដូសទី៣ បានសរុបចំនួន ៨លាន ២៥ម៉ឺន ១ពាន់ ៧៣នាក់ ។ ចំណែកតួលេខអ្នកចាក់ វ៉ាក់ សាំងដូសទី៤នោះវិញ, រយៈពេល២៤ម៉ោង មក នេះមានចំនួន ៤ម៉ឺន ៧ពាន់ ១៨១នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល ១០២ថ្ងៃ កន្លងមកនេះ បានចំនួន ១លាន ៤១ម៉ឺន ២ពាន់ ២៨៨នាក់ ។