ក្លិប Liverpool និង Man UTD ឡើងវគ្គ៨ ចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ក្លិប Liverpool និង Man UTD  ឡើងវគ្គ១៦ ចុងក្រោយ ពាន League Cup បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួន នៅវគ្គ១៦ក្រុមចុងក្រោយ។ ក្លិបហង្សក្រហម Liverpool បានយកឈ្នះ Arsenal ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្រោយការប្រកួត៩០នាទី ស្មើគ្នា ៥ទល់នឹង៥។ គូទាំង២ យកឈ្នះគ្នាដោយគ្រាប់សរុបជិត២០គ្រាប់។

ក្នុងនោះក្រុម Liverpool ស៊ុតចូលទាំង៥គ្រាប់ ខណៈ Arsenal ស៊ុតចូល៤ ដោយសារ១គ្រាប់ ជួយសង្គ្រោះដោយអ្នកចាំទីដៃទី៤ Kelleher ធ្វើឲ្យក្រុម Liverpool បានឡើងទៅវគ្គ៨ក្រុមចុងក្រោយជាបន្ត។

ចំណែកឯក្រុមបិសាចក្រហម Man UTD បានយក ឈ្នះម្ចាស់ផ្ទះតោខៀវ Chelsea  ក្នុងលទ្ធផល ២:១។ ២គ្រាប់របស់ Man UTD រកបានដោយកីឡាករ Marcus Rashford ដោយបាល់១១ម៉ែត្រ នៅនាទីទី២៥ និងមួយគ្រាប់ទៀតនៅនាទីទី ៧៣ រីឯកីឡាករ Michy Batshuayi រកបានមួយគ្រាប់ឲ្យ Chelsea វិញ។ មួយប្រកួត ទៀតវគ្គ១៦ក្រុមដែរ ក្រុម Aston Villa ២:១ Wolverhampton៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner