អប្សរាព្រឹកនេះ ២៨ មេសា ២០២២
មាតិការព្រឹក
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
L1 ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ៕…អានផ្ទាល់
HS1- សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងបានឈ្នះលើ សមរភូមិកូវីដ-១៩ ដោយគ្មានការ រើសអើង ជាតិសាសន៍ សម្តេចថា នេះជាជោគជ័យ លើជនពាល ដែលនិយាយថា ចាក់វ៉ាក់សាំង នឹងត្រូវស្លាប់ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជោគជ័យធំលើភាពស៊ាំសហគមន ។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។…ឃ្លីប…(4:03)
HS3 – សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសអនុញ្ញាតឲ្យរោងភាពយន្ត និងកន្លែងប្រកួតបាល់ទាត់ អាចឲ្យអ្នកចូលទស្សនា ១០០ភាគរយ។…ឃ្លីប…(4:14)
HS4 – សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន រយៈពេល២ខែមកនេះ បានបង្កការលំបាកដល់សេដ្ឋកិច្ចពិភពលោកមិនចាញ់សង្គ្រាមលោកលើកទី៣នោះទេ ហើយក៏កំពុងតែធ្វើឱ្យច្របូកច្របល់ដល់សណ្តាប់ធ្នាប់ពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចំណុចនេះហើយដែលយើងរួមចំណែកអំពាវនាវឱ្យមានការសម្រុះសម្រួលបញ្ចប់សង្គ្រាមនៅទីនោះឱ្យបានឆាប់។ យើងគាំទ្រដល់តួនាទីអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលចង់សម្រួលសម្រួលរវាងប្រទេសទាំងពីរ។ មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមទេ រុស្ស៉ី មិនអាចកម្ទេចអ៊ុយក្រែនបាន ហើយអ៊ុយក្រែនមិនអាចកម្ទេចរុស្ស៉ីបាន ដូច្នេះមានតែមធ្យោបាយសម្របសម្រួល។…ឃ្លីប…(5:23)
SB2- ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោ ដែលបានស្វះស្វែង រកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ធ្វើអោយកម្ពុជា គ្រប់គ្រងការឆ្លងរាលដាល ជំងឺកូវីដ-១៩បានល្អ ៕ …ឃ្លីប…
L3-ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងមានកន្លែង សម្រាប់សាករថយន្តអគ្គីសនី ទាំងទៅ និងមក ខណៈសំបុត្រធ្វើដំណើរ ឆ្នាំទី១ មានតម្លៃ ១២ដុល្លារ សម្រាប់មួយលើក ៕ …ឃ្លីប
វគ្គទី២
D2 – មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថា កម្ពុជាបន្តពង្រឹងពង្រីកកិច្ចសហប្រតិការ ជាមួយរដ្ឋាភិបាលចិន ដើម្បីជួយដល់កសិករ ៕…អានផ្ទាល់ (ដោយ៖សេឌី)
CC1- បណ្ឌិត្យសភានគរបាលកម្ពុជា រៀបចំពិធីក្រុងពាលី បើកការ ដ្ឋានសាងសង់អគារហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីទំនើប៕…ឃ្លីប…
T-ឯកឧត្តម ឈិន កេតនា មាប្រសាសន៍ថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបុណ្យវិសាខបូជា៕…ឃ្លីប
N16- ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឈ គូសបញ្ជាក់ថា គោលបំណង សារៈសំខាន់ និងតួនាទីភារកិច្ច របស់ការងារអប់រំចិត្តសាស្ត្រគឺជាគន្លឹះនៃការអប់រំស្មារតីដើម្បីបណ្តុះឆន្ទ:ស្នេហាជាតិ៕ ឃ្លីប
BH7 អភិបាលខេត្តស្វាយរៀង ប្រាប់ឲ្យអាជ្ញាធរពាក់ពន្ធ័ ត្រូវធ្វើផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឱ្យទៅទទួលការចាក់វ៉ាក់សាំង ដូសជម្រុញ ដូសទី៣ ឬដូសទី៤ ស្របតាមការកំណត់ របស់ក្រសួងសុខាភិបាល ៕ …ឃ្លីប…
BT1កាកបាទក្រហមកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវសំណង់អនាម័យ ទឹកស្អាតក្នុងសាលាគោលដៅចំនួន៧ក្នុងខេត្តកំពង់ចាម៕ឃ្លីប…
វគ្គទី៣៖
D1 ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងាររបស់កងកម្លាំងយោធាកងវិស្វកម្មទាំងអស់ ដែលបានខំបំពេញនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ក្នុងរយៈពេលកន្លងមក ទោះស្ថិតក្នុងបរិបទជំងឺកូវីដ-១៩៕…លោកដេង ម៉ាវិន …ឃ្លីប…
BH6- ឯកឧត្តម ជាវ តាយ ទទួលអំណោយ ពីសប្បុរសជន តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមការងារយុវជន ខេត្តពោធិ៍សាត់ ៕ …ឃ្លីប…
CC1 បណ្ឌិត្យសភានគរបាលកម្ពុជា រៀបចំពិធីក្រុងពាលី បើកការ ដ្ឋានសាងសង់អគារហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីទំនើប៕…ឃ្លីប…
N16 ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឈ គូសបញ្ជាក់ថា គោលបំណង សារៈសំខាន់ និងតួនាទីភារកិច្ច របស់ការងារអប់រំចិត្តសាស្ត្រគឺជាគន្លឹះនៃការអប់រំស្មារតីដើម្បីបណ្តុះឆន្ទ:ស្នេហាជាតិ៕ …ឃ្លីប…
D4 មហាកុដិ្ឋ សាលាឆាន់ ផ្លូវលំ ក្លោងទ្វា ក៏ដូចជាបណ្ដាសមទ្ធិផលមួយចំនួនទៀត នៅបណ្ណាឃុំ ក្នុងស្រុកស្វាយចេក បានសម្ភោធដាក់អោយប្រើប្រាស់ ក្រោយការរាលដាលឆ្លងកូវីត19 ក្នុងសហគមន៍បានធូរស្បើយ៕…អានផ្ទាល់
វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ
G1 ហ្វាំងឡង់សម្រេចចិត្តមិនបង់ប្រាក់សម្រាប់ការទិញឧស្ម័នរុស្ស៉ីជាប្រាក់រូប្លនោះទេ
G6 – ភាពតានតឹងកើនឡើង ក្រោយពីមានការវាយប្រហារបន្តបន្ទាប់ នៅតំបន់ផ្តាច់ខ្លួន នៃប្រទេសម៉ុលដាវី ខណៈដែលអ៊ុយក្រែន ចោទប្រកាន់រុស្ស៉ី
G2 – តៃវ៉ាន់ថា នឹងទុកមេរៀនពីសង្រ្គាមអ៊ុយក្រែនក្នុងចិត្ត ខណៈត្រៀមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ
G3 – អូស្រ្តាលីប្រកាសផ្តល់ជំនួយសព្វាវុធ ជិត២០លានដុល្លារអាមេរិកបន្ថែមទៀត ដល់អ៊ុយក្រែន
G4 – អ៊ុយក្រែនចេញមុខសុំទោសជប៉ុន ដោយសារឃ្លីបវីដេអូប្រឆាំងរុស្ស៉ី ដែលមានខ្លឹមសារពាក់ព័ន្ធអតីតព្រះចៅអធិរាជជប៉ុន
G5 – មូលហេតុដែលក្រុមហ៊ុនប្រេងអាមេរិក មិនអាចជំនួសការពឹងផ្អែករុស្ស៊ីរបស់អឺរ៉ុបបាន