ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយរាល់​បញ្ហាដែលបានកើតឡើង ជាពិសេសភាពយល់ច្រលំពីមិត្តរួមការងារ និងអ្នកគ្រប់គ្រង។ ដោយឡែក សូមទុកការងារខ្លះដើម្បីបំពេញនៅថ្ងៃក្រោយ ពីព្រោះអ្នកអាចនឹងពិបាកក្នុងការសម្រេចការងារច្រើនក្នុងពេលតែមួយ។ អ្នកគួរផ្តោតលើការងារទាំងឡាយណាដែលមានគំនិតច្នែប្រឌិត។ ការសម្រេចចិត្តលឿនពេក អាចនឹងជះឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងាររបស់អ្នកដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែចំពោះកិច្ចការងារថ្មី និងធំដុំគឺមិនទាន់អាចទទួលបានផលតាមការប៉ងប្រាថ្នាឡើយ។ កុំព្យាយាមសំដែង ឬបញ្ចេញការងាររបស់អ្នកឲ្យអ្នកដទៃឃើញឡើយ ពីព្រោះថ្ងៃនេះលោកអ្នកនឹងមិនទទួលបានការយោគយកល់ ឬកោតសរសើរលើកិច្ចការងារឡើយ ដូច្នេះគួររក្សាស្ថានភាពឲ្យនៅធម្មតា ហើយស្ងប់ស្ងៀម។ ក្រៅពីនេះ លោកអ្នកអាចនឹងប្រឈមមុខនឹងឧបាយកលមួយចំនួន ដូច្នេះសូមមានការប្រុងប្រយ័ត្ន និងគួរធ្វើការពិចារណាហេតុការណ៍ ឲ្យបានសមហេតុផល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅយ៉ាងរលូន ប៉ុន្តែថ្ងៃនេះមិនសមស្របសម្រាប់ការពិភាក្សាអំពីអាជីពក្នុងពេលអនាគតទេ។ ចំពោះការពិភាក្សាទាំងឡាយណាដែលមិនតម្រូវឲ្យបានការសម្រេចចិត្តជាបន្ទាន់ គឺអាចធ្វើទៅបានដោយមិនជំទាស់នោះទេ ដោយឡែកសូមប្រយ័ត្នក្នុងការសម្រេចចិត្តលឿន ប្រយ័ត្នខាតបង់។ ក្រៅពីនេះ គឺហាមដាច់ខាតការរស់នៅក្នុងស្ថានភាពអវិជ្ជមាន។ ដោយឡែក សូមលោកអ្នក ព្យាយាមរកពេលវេលាសម្រាកខ្លះ ដោយសារអ្នកអាចរងសម្ពាធផ្នែកអារម្មណ៍ ដែលនាំឲ្យ ប៉ះពាល់ដល់សុខមាលភាពរាងកាយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណាដែលអ្នកត្រូវសម្រេចចិត្តតែឯង។ ប្រសិនបើអាចធ្វើបាន ត្រូវស្វែងរកអ្នកពិភាក្សាឲ្យបានជាក់លាក់ ពីព្រោះកំហុសអាចនឹងកើតមានដោយងាយណាស់ក្នុងថ្ងៃនេះ។ ចំពោះអារម្មណ៍របស់អ្នកត្រូវតែគ្រប់គ្រងឲ្យបានល្អ មិនដូច្នេះទេជម្លោះរវាងមិត្តរួមការងារ និងថ្នាក់លើអាចកើតឡើងបាន។ ប៉ុន្តែទោះបីអ្នកអាចមានស្ថានភាពយ៉ាងនេះក្តី គឺអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានភាពបានត្រឹមត្រូវ។ លើសពីនេះ ប្រសិនបើអ្នកត្រូវការជំនួយ សូមកុំមានការស្ទាក់ស្ទើរ។

ឆ្នាំរោង

​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចទទួលបានសំពាធការងារខ្លះៗ​ ដែលអាចរំខានដល់ការងារ ព្រមទាំងសេចក្តីផ្លូវចិត្ត។ ក្រៅពីនេះការជឿទុកចិត្ត និងភាពស្មោះត្រង់រវាងអ្នកនឹងដៃគូការងារ ហាក់ស្ថិតក្នុងចំណុចកណ្តាលរវាងវិជ្ជមាន និងអវិជ្ជមាន។ អ្នកគួរចាប់អារម្មណ៍ចំពោះគ្រប់ស្ថានការណ៍ទាំងអស់ ហើយមិនត្រូវជឿទុកចិត្តគេដោយងាយនោះទេ។ ភាពស្មោះត្រង់របស់អ្នក ក៏នឹងអាចក្លាយទៅជាចំណុចខ្សោយក្នុងការគ្រប់គ្រងអាជីពផងដែរ។ ដោយឡែក លោកអ្នកអាចធ្វើការគាំទ្រគោលគំនិតរបស់ខ្លួនបាន ដោយមានប្រសិទិ្ធភាពបំផុត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់មិនទាន់អាចសម្រេចផលបានល្អប្រសើរតាមការរំពឹងទុកឡើយ។ ប្រហែលជាអ្នកគួរតែចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយត្រូវមានការប្រុងប្រយ័ត្ននៅពេលធ្វើការងារជាមួយមិត្តរួមការងារ ឬថា្នក់លើ។ ថ្ងៃនេះក្រោមឥទ្ធិពលនៃអារម្មណ៍ គឺអ្នកអាចធ្វើឲ្យមានកំហុសដែលពិបាកដោះស្រាយបាន ដូច្នេះព្យាយាមធ្វើកិច្ចការទាំងឡាយ។ បើទោះបីជាស្ថានភាពថ្ងៃនេះ ហាក់មិនសូវអំណោយផល ឬបំពេញបំណងប្រាថ្នារបស់អ្នកក្តី។ ក្នុងពេលខាងមុខនេះអ្នក នឹងរំពឹងថាទទួលអំណោយផលទាក់ទងនឹងផ្នែកសម្ភារៈកាន់តែប្រសើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារនានាមានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបណ្តាក់ទុន ឬដាក់ចេញការងារថ្មី នោះឳកាសនៃភាពជោគជ័យយូរអង្វែងមានកំរិតខ្ពស់។ អ្នកគួរសម្រេចចិត្ត ដោយខ្លួនឯង និងពឹងលើបទពិសោធន៍។ ហាមដាច់ខាតកុំពាក់ព័ន្ធនឹងគំនិតរិះគន់ទាំងឡាយឡើយ បើទោះបីជាអ្នកមានបំណងល្អក្តី។ ទឹកចិត្តរបស់អ្នកមិន អាចធ្វើឲ្យមានការយល់ដឹងបានល្អនោះទេ។ អាស្រ័យហេតុនេះ សូមធ្វើសកម្មភាពដោយ ភាពអត់ធ្មត់ និងអធ្យាស្រ័យបំផុត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភនោះទេ។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរខ្លះក្នុងរបៀបរបបប្រតិបត្តិការការងារ ប៉ុន្តែវាជារឿងធម្មតានោះទេមិនចាំបាច់ត្រូវមកតានតឹង ឬខ្វល់ខ្វាយឡើយ។ ថ្ងៃនេះប្រហែលអ្នកអាចមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលមិនរំពឹងទុក ឬការផ្លាស់ប្តូរទីតាំងថ្មី។ ក្រៅពីនេះ លោកអ្នកនឹងទទួលបាននូវគំនិតមុតស្រួច និងភាពច្នៃប្រឌិតខ្ពស់។ លើសពីនេះ លោកអាចរំពឹងថាទទួលបានដំណឹងដ៏ ល្អប្រសើរបំផុតសម្រាប់ជីវិតផ្ទាល់ខ្លួន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី។ លោកអ្នកអាចបណ្តាក់ទុន ឬផ្លាស់ប្តូរការងារតាមក្តីប៉ងប្រាថ្នាបានក្នុងពេលនេះ។ រាសីថ្ងៃនេះ ហាមលោកអ្នកមិនឲ្យខ្ជះខ្ជាយពេលវេលាក្នុងការនិយាយស្តីរឿងគ្មានប្រយោជន៍ក្នុងរងង្វង់ការងារឡើយ ទីមួយដោយសារលោកអ្នកមិនសូវមានភាពវេលា ម្យ៉ាងទៀតគឺដើម្បីបញ្ជៀសបញ្ហាក្នុងទំនាក់ទំនង។ អ្នកគួរចាប់ផ្តើមរាល់ការងារទាំងអស់នៅពេលព្រឹកទើបកាន់ តែប្រសើរ ពីព្រោះនៅពេលល្ងាចលោកអ្នកអាចនឹងបាត់បង់ពេលវេលាសំខាន់ខ្លះៗ។ លើសពីនេះ កុំបោះបង់គោលគំនិតរបស់ខ្លួន ពីព្រោះតែការផ្តល់ជូនដែលមិនពិតប្រាកដ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរនានា ព្រមទាំងកិច្ចការដែលអ្នកកំពុងធ្វើសកម្មភាពនឹងហុចផលជាទីគាប់ចិត្ត។ លោកអ្នកក៏អាចទទួលបានដំណឹងរីករាយក្នុងពេលល្ងាចផងដែរ។ សូមរក្សាចិត្តគំនិត និងរស់នៅដោយភាពស្ងប់ស្ងៀម ហើយត្រូវចំណាយពេលវេលាឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកប្រហែលជាមានការលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងរង្វង់ការងារខ្លះៗ ដូច្នេះសូមធ្វើការដោះស្រាយ និងពន្យលឲ្យសម ហេតុផល។ កុំប្រថុយចំពោះស្ថានភាពដែលមិនច្បាស់លាស់ ពីព្រោះការខាតបង់ផ្នែក ហិរញ្ញ វត្ថុកំពុងមានសញ្ញាណ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការងារ និងមុខរបរអាជីវកម្មរបស់អ្នកទទួលបានការគាំទ្រ និងផលចំណេញជាច្រើន។ រាល់បញ្ហានានាក៏អាចនឹងដោះស្រាយបានដោយសន្តិវិធីផងដែរ។ ក្រៅពីនេះលោកអ្នកលោកអ្នកនឹងទទួលបានយកចិត្តទុកដាក់ និងជួយរំលែកការងារពីមិត្តភក្តិក្នុងរង្វង់ការងារ។ អ្វីដែលអ្នកប្រុងប្រយ័ត្នបំផុត គឺអារម្មណ៍ខឹង ក្រោធ ពីព្រោះវាអាចនឹងធ្វើឲ្យបាត់បង់លាភធំ ឬអាចបង្ករទៅជារឿងរ៉ាវមិនល្អនៅក្នុងរង្វង់ ការងារ ពិសេសទំនាក់ទនងក្នុងក្រៅនានា។ លើសពីនេះ បើទោះបីជាអ្នកជួបបញ្ហាតិចតួចក្តី សូមកុំភ័យបារម្ភដោយសារវានឹងអាចដោះស្រាយបាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានភាពភ្លឺស្វាងខាងគំនិតស្មារតី ដូច្នេះលោកអ្នកអាចធ្វើឲ្យការងារសម្រេចផលបានយ៉ាងល្អប្រសើរខ្លាំងណាស់។ ប៉ុន្តែក៏ត្រូវធ្វើអ្វីៗស្របទៅតាមគោលការណ៍ និងគម្រោងដែលបានរៀបចំទុកជានិច្ច។ សូមលោកអ្នកប្រយ័ត្នចំពោះការសម្រេចចិត្ត កុំធ្វើអ្វីលឿនឲ្យសោះ ដោយសារថ្ងៃនេះអ្នកអាចនឹង មានការភ្លាត់ក្នុងការងាររដ្ឋបាលខ្លះៗ។ បន្ថែមពីនេះទៅទៀត លោកអ្នកមានការស្រលាញ់ រាប់អាន និងអធ្យាស្រ័យខ្ពស់ពីថ្នាក់លើដោយផ្ទាល់ ដែលជាហេតុនាំឲ្យអ្នកអាចកែប្រែស្ថាន ការណ៍ និងរកផលចំណេញដ៏ល្អប្រសើរក្នុងការងារ និងទំនាក់ទំនង។

ចំណាំ៖

ឆ្នាំទាំង៤ ជូត មមី ច កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងទាំងក្នុងជីវិត និងកិច្ចការងារ។ ចំណែកលុយកាក់ហូរចូលពេញបរិបូណ៍។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner