ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៨ មេសា ២០២២
ណែនាំដល់កីឡករ កីឡាការិនី យកចិត្តទុកដាក់ប្រឹងប្រែងប្រកួត និងចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត
ពេលចេញប្រកួត គឺតំណាងឱ្យជាតិទាំងមូល។ សេចក្តីថ្លៃថ្នូររបស់ជាតិ គឺសំខាន់ណាស់
ព្រះបរមរតនកោដ្ឋ បានយកទឹកព្រះទ័យទុកដាក់ខ្លាំងណាស់ លើការអប់រំ និងកីឡា
កម្ពុជាបានត្រៀមថវិកាប្រមាណ ៣០លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់នៅឆ្នាំ២០២៣
មានតែការប្រកួតកីឡាប៉ុណ្ណោះ ដែលមានស្តង់ដារដូចគ្នា។ ប៉ុន្តែនយោបាយ ការអនុវត្តលទ្ធិប្រជាធិបតេយ្យគ្មានស្តង់ដារដូចគ្នាទេ
ប្រទេសខ្លះប្រកាន់យករបបប្រធានាធិបតី និងខ្លះទៀត ប្រកាន់យករបបសភា។ ក្នុងឋានៈជាខ្មែរ សម្តេចខ្មាសអៀនជំនួសជនមួយចំនួន ដែលមិនយល់ពីដំណើរការប្រជាធិបតេយ្យ
ថ្ងៃទី២៧ ខែមេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹម ៥នាក់
ពិចារណាយកអ្នកជំងឺកូវីដ១៩ ចេញពីពហុកីឡដ្ឋានជាតិអូរឡាំពិក ទៅកាន់មន្ទីរពេទ្យហ្លួងម៉ែ ដើម្បីឱ្យពហុកីឡដ្ឋានត្រឡប់ទៅបម្រើការងារកីឡាឡើងវិញ
សម្តេចតេជោចង់ធ្វើឱ្យមន្ទីរពេទ្យហ្លងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសខាងមហារីក។
មជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ព្រែកព្នៅ អាចសាងសង់រួចរាល់ដើមឆ្នាំ២០២៣
ទោះបីជំងឺកូវីដ១៩ បានថមថយ តែកម្ពុជាមិនបោះបង់ការត្រៀមលក្ខណៈឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈ
សម្តេចអាចកាន់តំណែងនាយករដ្ឋមន្ត្រីយ៉ាងច្រើន១០ឆ្នាំទៀតប៉ុណ្ណោះ
នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល មានលទ្ធភាពដំឡើងប្រាក់បៀវត្សរ៍ជូន បើមិនមានផលប៉ះពាល់ធំហួស បណ្តាលមកពីជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនទេនោះ
បើនិយាយពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្វវិញ សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន អាចរាប់ជាសង្គ្រាមលោកលើកទី៣
អ្វីៗដែលកម្ពុជា មាននាពេលបច្ចុប្បន្ននេះ គឺផ្តើមចេញពីសុខសន្តិភាព។ កុំរង់ចាំដល់ពេលបាត់សុខសន្តិភាពដូចក្រោយរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ ទើបប្រឹងស្រែករកសន្តិភាព
សម្តេចទទួលបានលិខិតអញ្ជើញរបស់ប្រធានាធិបតីអាមេរិក ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិករួចហើយ។ សម្តេចនឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ
នៅពេលអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វីស សម្តេចក៏នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ
ប្រកាសឧបត្ថម្ភប្រតិភូ និងកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម ៥៦០នាក់ ម្នាក់ៗ ៥០០ដុល្លារ
សម្តេចចង់ឱ្យក្រុមហ៊ុនហោះហើរកម្ពុជាដឹកប្រតិភូកីឡាទៅវៀតណាម។