លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងត្បូង និងជប៉ុន នៅខែក្រោយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភាខាងមុខនេះ ក្នុងគោលបំណងពិភាក្សាជាមួយមេដឹកនាំទីក្រុងសេអ៊ូល និងតូក្យូរបស់លោក។ នេះបើតាមសេតវិមាននៅថ្ងៃពុធម្សិលមិញ។

ស្របពេលជាមួយគ្នានេះដែរ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅឯទីក្រុងតូក្យូ លោក បៃដិន នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមប្រទេសក្វាដ (Quad) រួមមានអូស្រ្តាលី ជប៉ុន ឥណ្ឌា និងសហរដ្ឋអាមេរិក។

ដោយឡែក បើតាមក្រុមមន្ត្រីអាមេរិកនោះ ប្រធានាធិបតីរូបនេះក៏នឹងរៀបចំកិច្ចប្រជុំទ្វេភាគីផងដែរ ជាមួយសមភាគីកូរ៉េខាងត្បូងលោក យូន ស៊ុក យ៉ុលដែលនឹងត្រូវស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីនៅថ្ងៃទី១០ ខែឧសភាខាងមុខនេះ៕
ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner