អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៥១១លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥១១,៥៨២,០៤២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២៥៣,៤៩៣នាក់ និងជាសះស្បើយឡើងវិញ ៤៦៥,២៥៨,៤៨៦នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។
សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨២,៨៨៨,២៤៧នាក់ ស្លាប់ចំនួន ១,០១៩,៧៧៤នាក់ និងជាសះស្បើយចំនួន ៨០,៥៨៥,៩១៩នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០៦៨,៤១២នាក់ ស្លាប់ចំនួន ៥២៣,៦៥៤នាក់ និងជាសះស្បើយ ៤២,៥២៥,៥៦៣នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,៣៩៩,០០៤នាក់ ស្លាប់ ៦៦៣,១៦៥នាក់ និងជាសះស្បើយ ២៩,៤៨០,៩៩៨នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា


