ក្រុម Inter Milan ឡើងកំពូលតារាង នៅ SerieA ខណៈ Barcelona ក៏ឈរកំពូលតារាងដូចគ្នាដែរ នៅ Laliga
ក្រុម Inter Milan បានឡើងឈរកំពូលតារាង នៅ Serie A ក្រោយយកឈ្នះ Brescia ២-១ ក្នុងសប្ដាហ៍ទី១០។ ២គ្រាប់របស់ Inter Milna រកបានដោយកីឡាករ Lautaro Martinez និងខ្សែប្រយុទ្ធ Romelu Lukaku ម្នាក់មួយគ្រាប់ នៅនាទីទី២៣ និងនាទី៦៣ តែនៅនាទីទី៧៦ កីឡាករ Milan Skriniar របស់ Inter ធ្វើឲ្យចូលទីខ្លួនឯង បញ្ចប់ការប្រកួត Brescia ១:២ Inter Milan។

ជ័យជម្នះនេះធ្វើឲ្យ Inter ឡើងឈរកំពូលតារាង Serie A បណ្ដោះអាសន្ន ស្របពេលដែល១៨ក្រុមផ្សេងទៀត ទើបតែលេងបាន៩សប្ដាហ៍ប៉ុណ្ណោះ។ គួរបញ្ជាក់ថា Romelu Lukaku ផ្លាស់ពី Man UTD មកកាន់ Inter Milan ក្នុងតម្លៃ៧៤លានផោន រកបាន៧គ្រាប់ ហើយការបង្ហាញខ្លួន១០ប្រកួតរដូវកាលនេះ។

ចំណែកឯ នៅអេស៉្បាញវិញ ក្រុម Barcelona បានឡើងកំពូលតារាង ក្រោយកីឡាករឆ្នើម Lionel Messi រកបាន២គ្រាប់ម្នាក់ឯង និងមិត្តរួមក្រុមម្នាក់មួយគ្រាប់ យកឈ្នះ Valladolid ៥-១។ ឈរកំពូលតារាងវិញ ដោយឈ្នះពិន្ទុក្រុម Granada ២ពិន្ទុ ស្របពេលដែល ក្រុម AT Madrid លេខ៣ មាន២០ពិន្ទុ និងលេខ៤ Real Sociedad មាន១៩ពិន្ទុ ខណៈក្រុម Real Betis , Espanyol និង Leganes កំពុងស្ថិតនៅតំបន់កាត់ចោល៕ធ.ដ
