គ្រោះថ្នាក់ចរាចរណ៍រថយន្ត និងម៉ូតូ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅផ្លូវជាតិលេខ១

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបរក្នុងល្បឿនលឿជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់រងរបួសធ្ងន់ បាក់ជើងបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅមុខមណ្ឌលសុខភាពក្បាលកោះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលដខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសស្ត្រី២នាក់ ជិះម៉ូតូឌុបគ្នា ម៉ាកហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HY-7234 ធ្វើដំណើរតាមបណ្ដោយផ្លូបជាតិលេខ១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន។ ពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីត្បូងទៅជើង បញ្ច្រាស់ទិសដៅគ្នា ក្នុងល្បឿនលឿន បានជ្រុលទៅបុកបញ្ឆិតម៉ូតូចំហៀងខាងឆ្វេង បណ្ដាលឲ្យប្លោងស្ត្រីម្នាក់ជិត២០ម៉ែត្រ បោកនឹងថ្នល់ស្លាប់ភ្លាមៗ និងខាងបុរសរងរបួសធ្ងន់ បាក់ជើងឆ្វេង បញ្ជូនទៅមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ និងបានធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការនគរបាលខណ្ឌច្បារអំពៅ និងបន្តស្រាវជ្រាវរករថយន្តបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពស្ត្រីរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែករកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

ដោយៈ ទឹម វិបុល

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner