អ៊ុយក្រែនតាមប្រមាញ់ទាហានរុស្ស៊ីដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមទីក្រុងប៊ូចា

កៀវ ៖ អ៊ុយក្រែន បានបើកការតាមប្រមាញ់ទាហានរុស្ស៊ី ១០នាក់ដែលត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមក្នុងទីក្រុងប៊ូចា ជាទីប្រជុំជននៅក្រៅរដ្ឋធានីកៀវ ហើយក៏ជាកន្លែងដែលជនស៊ីវិលជាច្រើននាក់ត្រូវបានគេធ្វើទារុណកម្ម ចាប់រំលោភ និងសម្លាប់ ។

ព្រះរាជអាជ្ញាអ៊ុយក្រែនបាននិយាយថា ទាហានរុស្ស៊ីទាំងនោះកំពុងត្រូវបានស៊ើបអង្កេតពីបទឃាតកម្មគិតទុកជាមុន។ ពួកគេក៏ត្រូវបានចោទប្រកាន់ពីបទចាប់ជនស៊ីវិលស្លូតត្រង់ធ្វើជាចំណាប់ខ្មាំង វាយដំ និងចោរកម្មផងដែរ។

ទោះជាយ៉ាងណា ទីក្រុងម៉ូស្គូបានចេញមុខច្រានចោលនូវរាល់បទឧក្រិដ្ឋកម្មណាមួយដែលត្រូវបានប្រព្រឹត្តនៅទីក្រុងប៊ូចា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងពលតូចថ្មើរជើងលេខ ៦៤ អស់រយៈពេលជាងមួយខែនៅពេលចាប់ផ្តើមសង្រ្គាម។

ជាងនេះទៅទៀតនោះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ងារជាកិត្តិយសដល់កងពលតូចខាងលើនេះ ដោយទទួលស្គាល់នូវអ្វីដែលលោកបាននិយាយថា គឺ “វីរភាព ភាពអត់ធ្មត់ និងភាពក្លាហាន” នៅពេលពួកគេត្រលប់មកប្រទេសវិញ។

យ៉ាងណាមិញ នៅក្នុងពេលដែលកងពលតូចគ្រប់គ្រងទីក្រុងប៊ូចានោះ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់។ ផ្នូរដ៏ធំមួយត្រូវបានគេរកឃើញនៅព្រះវិហារបន្ទាប់ពីការរំដោះទីក្រុងនេះ ខណៈដែលសាកសពត្រូវបានទុកចោលនៅតាមដងផ្លូវ ៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និង បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner