សមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់ ឃាត់ខ្លួនមុខសញ្ញាលួចម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួចម៉ូតូ និងប្រើប្រាស់អាវុធខុសច្បាប់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនក្រោយពីរូបគេ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះបានហើយជិះគេចខ្លួនបានមួយសន្ទុះ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ទី២៨នេះ ពេលដែលគាត់យកលុយជាង៦ពាន់ដុល្លារ ដាក់ក្រោមកែបម៉ូតូ ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំណពេញ 1HD-2124 ទៅទូទាត់ថ្លៃទំនិញ នៅផ្សារឈូកមាស លុះទៅដល់ហើយឈរក្បែរម៉ូតូភ្លេចខ្លួនមិនបានដកសោចេញពីម៉ូតូស្រាប់តែជនសង្ស័យឡើងជិះម៉ូតូរបស់គាត់ចេញទៅបាត់ ហើយខ្លួនបានស្រែកឆោឡោ ប្តឹងសមត្ថកិច្ចភ្លាមៗ។ នៅវេលាម៉ោង១រសៀលថ្ងៃដដែល កម្លាំងល្បាតខណ្ឌប៉ុស្តិ៍ ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូ ភិនភាគដូចខាងលើ ក៏ដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្តង ប៉ុន្តែលុយជាង៦០០០ដុល្លារ បានបាត់អស់ហើយចំណែកប្រព័ន្ធ GPS ត្រូវជនសង្ស័យដោះផ្តាច់ចោល។

បើតាមប្រជាពលរដ្ឋ សមត្ថកិច្ច ជនសង្ស័យខាងលើ ជាមុខសញ្ញាចាស់ សកម្មខាងលួច កាច់កម៉ូតូ ប្រដាប់ដោយអាវុធ កន្លងមកសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្លាប់ចាប់ខ្លួនបាន ក្នុងអំឡុងខែកុម្ភ: ឆ្នាំ២០១៨ ក្រោយមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដូចជារហ័សចេញពីគុកពេកហើយ។ សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យឈ្មោះ ប៊ុត វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែព្នៅ។ បច្ចុប្បន្នជនសង្ស័យកំពុងនាំខ្លួនទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner