សហរដ្ឋអាមេរិកចោទរុស្ស៊ីពីបទប្រព្រឹត្តអំពើឃោរឃៅ និងថោកទាប ជុំវិញការលុកលុយអ៊ុយក្រែន តែរុស្ស៊ីច្រានចោល

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិកបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីបទប្រព្រឹត្តអំពើថោកទាប និងឃោរឃៅក្នុងការឈ្លានពានអ៊ុយក្រែន។

ស្របពេលជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកលោក អាន់ណាតូលូ អាន់តូនូវ បានច្រានចោលការចោទប្រកាន់ខាងលើនេះ ដោយលោកបានពណ៌នាការអត្ថាធិប្បាយរបស់ក្រសួងការពារជាតិអាមេរិកថា ជាការប្រមាថ និងមិនអាចទទួលយកបាន។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសុក្រថា លោកនៅតែបើកចំហចំពោះការចរចាសន្តិភាពជាមួយលោក ពូទីន។

ប៉ុន្តែលោកបានអះអាងថា មានហានិភ័យខ្ពស់ដែលពួកគេអាចដួលរលំកិច្ចចរចា ចំពេលមានការឈ្លានពានរបស់រុស្ស៊ី។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ លោក ហ្សេលេនស្គី បានបញ្ជាក់ថា លោកចង់ជួបលោក ពូទីន ពីព្រោះមានតែគាត់ម្នាក់គត់ដែលជាអ្នកសម្រេចគ្រប់យ៉ាងនៅក្នុងប្រទេសរុស្ស៊ី។

លោក ហ្សេលេនស្គី បន្ថែមថា ប៉ុន្តែការបំផ្លិចបំផ្លាញដែលបន្សល់ទុកដោយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ដែលពួកគេកាន់កាប់បានធ្វើឱ្យមានការពិភាក្សាយ៉ាងតឹងរ៉ឹង ជាក់ស្តែងដូចជានៅក្នុងទីក្រុងប៊ូឆា និងទីក្រុងម៉ារីយូប៉ូលជាដើម ជាទីដែលមានជនស៊ីវិលត្រូវបានសម្លាប់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និង បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner