លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គ្រូពេទ្យ សិស្ស និស្សិត គ្រូបង្រៀន មានតួនាទីដ៏សំខាន់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបជួបសំណេះសំណាល ជាមួយ ក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្ស និស្សិត ក្នុងរាជធានីភ្នំពេញ ចំនួន ៣៨០នាក់ នាព្រឹក ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ នៅវិមាន ៧មករា, ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ។

លោកជំទាវកិត្តិតសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមាន សុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ និងគ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ១៩ តាមរយៈ យុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងតាមអភិក្រមផ្ការីក ។

លោកជំទាវ ថ្លែងអំណរគុណ ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ ក្នុងការប្រថុយប្រថាន និងការប្រឈមមុខខ្ពស់ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ រហូតទទួលបានលទ្ធផលល្អដូចសព្វថ្ងៃនេះ ។ លោកជំទាវបានបន្តទៀតថា គ្រូបង្រៀនមិនត្រឹមតែជាអ្នកបង្រៀនតែប៉ុណ្ណោះទេ តែត្រូវដើរតួនាទីជាអ្នកអប់រំ ជាអ្នកដឹកនាំ និងបានផ្តល់ឲ្យសិស្ស នូវឧត្តមគតិ ភាពជឿនលឿន និងបង្ហាញ អំពីមាគ៌ា អភិវឌ្ឍន៍ចំណេះដឹង សមត្ថភាពប្រកដោយភាពត្រឹមត្រូវ ។ គ្រូបង្រៀន គឺជាអ្នកបណ្តុះនូវស្មារតីសេ្នហាជាតិ ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ប្រជាជន និងការពារសមិទ្ធិផលប្រទេសជាតិដែលរាជរដ្ឋភិបាលបានខិតខំ កសាងពីបាត ដៃទទេ ។ ជាពិសេស ត្រូវចេះប្រតិកម្មត្រលប់ទៅវិញចំពោះព័ត៌មាន អវិជ្ជមាន និងព័ត៌មានដែលមានលក្ខណៈញ៉ោះញ៉ុង និងរារាំងដល់ការអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាល ។ គ្រូពេទ្យ សិស្ស និស្សិត គ្រូបង្រៀន ពិតជាមានតួនាទីដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។

លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ បន្ទាប់ប្រមុខ រាជរដ្ឋាភិបាល បានប្រកាស់លើកលែងមិនប្រើម៉ាស់ផងនោះ យើងទាំងអស់គ្នាក៏នៅតែគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ ។

សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ៣៨០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ១០ម៉ឺនរៀល ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner