ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១១ មានទុនជាង ៧០លានដុល្លារនៅខែមេសា ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅខែមេសា ឆ្នាំ២០២២នេះ បានអនុម័តគម្រោងវិនិយោគចំនួន ១១ក្រុមហ៊ុន មានទុនវិនិយោគចំនួន ៧១,៧លានដុល្លារ ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៨២៧៤កន្លែង ។

ចំនួននេះបើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០២២ មានការកើនឡើង ខណៈដែលខែមីនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តវិនិយោគចំនួន ៤ ដែលមានទុនវិនិយោគជាង ១៣លានដុល្លារ ដោយបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជិត ៣,០០០កន្លែងប៉ុណ្ណោះ។

ក្នុងចំណោមក្រុមហ៊ុនចំនួន ១១ ក្នុងនោះបានបោះទុនវិនិយោគចាប់ពី ១លានដុល្លារដល់ជាង ១៤លានដុល្លារ ដោយវិនិយោគភាគច្រើនលើការបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ រួមទាំងរោងចក្រផលិតកាបូបគ្រប់ប្រភេទ រោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក និងរោងចក្រផលិតនិងផ្គុំដំឡើងផលិតផលអគ្គិសនី និងបរិក្ខារអេឡិចត្រូនិក រោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសកាតុង ស្លាកសញ្ញា ប្រអប់ឈើ ឈើទម្រសម្រាប់តម្កល់សម្ភារៈបរិក្ខារ ថង់ប្លាស្ទិក និងបោះពុម្ពលើសម្ភារៈបរិក្ខារគ្រប់ប្រភេទ ៕ ប្រភព ៖ កម្ពុជាថ្មី

ads banner