លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ មន្ត្រីមូលដ្ឋានគ្រប់ លំដាប់ត្រូវបង្កើតប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងនាមជាអ្នក បម្រើប្រជាពលរដ្ឋ
ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយ សមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ គណៈអភិបាល និងសកម្មជន នារីនៃខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទទី២ ខែ ឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌមានជ័យ។
ក្នុងឱកាសនេះលោកជំទាវបានមានប្រសាសន៍ថា ក្រោមការដឹកនាំ ប្រកប ដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ ប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អ មានការ អភិវឌ្ឍ លើគ្រប់វិស័យ និងការទប់ស្កាត់នូវការឆ្លងរីករាលដាល នៃ ជំងឺកូវីដ១៩ បានយ៉ាងល្អ ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេស ដែល ឈរលេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាពងើប ចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក ។
លោកជំទាវក៏បានកោតសសើរដល់នារីនៅគ្រប់លំដាប់ថ្នាក់ នៅ ខណ្ឌមានជ័យ បានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរ សម្រស់ ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍ រាជធានី ភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកជំទាវបានបន្តទៀតថា មន្ត្រីមូលដ្ឋានគ្រប់លំដាប់ត្រូវបង្កើត ប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។ ចំណែកឯអាជ្ញាធរមានសម្ថកិច្ចត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព នូវគោលនយោបាយអភិវឌ្ឍន៍សង្កាត់ ដែលបានដាក់ចេញសម្រាប់ អាណត្តិទី ៥ ឆ្នាំ២០២២-២០២៧ ។
សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួល បាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀល ៕
ដោយ៖ ហេង សម្បត្តិ














