ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញដល់មេដឹកនាំមីយ៉ាន់ម៉ា ធ្វើយ៉ាង ណា ឱ្យប្រេសិតពិសេសប្រធានអាស៊ាន អាចទៅជួបគ្រប់ភាគីនៃ ជម្លោះ ទាំងអស់ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ជា ប្រធាន អាស៊ានឆ្នាំ២០២២ បានរម្លឹកដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា ឯកឧត្តម មីន អោងលាំង ពីកុងសង់ស៊ីសទាំង៥ចំណុចរបស់ អាស៊ាន ចំពោះមីយ៉ាន់ម៉ា ក្នុងជំនួបជាលើកទី៣ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ទអនឡាញ។សម្ដេចតេជោ ក៏បាន គូស បញ្ជាក់ពីភាពចាំបាច់ ដែលប្រេសិតពិសេសប្រធានអាស៊ាន អាចជួបគ្រប់ភាគីនៃជម្លោះទាំងអស់ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី Win Myint ផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា នៅរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូពីចំងាយនៅព្រឹកថ្ងៃទី២ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វាមានសារៈសំខាន់ណាស់ក្នុងការជៀស វាងការប្រើកម្លាំងហួសហេតុក្នុងការថែរក្សាច្បាប់ និងសណ្តាប់ ធ្នាប់។ សម្ដេចបានលើកទឹកចិត្តដល់រដ្ឋាភិបាលក្រុងណៃពិដោរ ក្នុង ការសម្របសម្រួលបន្ថែមទៀតនូវការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសនៅក្នុងតំបន់ ជម្លោះ ដែលមិនត្រឹមតែជួយសម្រាលទុក្ខលំបាករបស់ប្រជាជន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់ បន្ថយ អំពើហិង្សា និងការកសាងទំនុកចិត្តដើម្បីឈានទៅរកការ ចរចាសន្តិភាពដែលរួមបញ្ចូលផងដែរ។

សម្ដេចបានជំរុញឱ្យក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ធ្វើយ៉ាងណាសម្រប សម្រួលដំណើរទស្សនកិច្ចលើកទីពីររបស់បេសជនប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ាអាចធ្វើទៅបាននៅចុងខែឧសភា និង បាន ជួបគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកស្រី Aung Saan Su Kyi និងអតីតប្រធានាធិបតី Win Myint សម្រាប់ ការបង្កើតបរិយាកាសអំណោយផលដើម្បីចាប់ផ្តើមការសន្ទនានយោបាយបញ្ចូលគ្នា។

ក្នុងសេចក្ដីប្រកាសនោះ៖ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ សារជាថ្មីអំពីសារៈសំខាន់នៃការចូលទៅកាន់បេសកជនពិសេស ដើម្បីជួបគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកស្រី Aung Saan Su Kyi និងអតីតប្រធានាធិបតី Win Myint សម្រាប់ ការបង្កើតបរិយាកាសអំណោយផលដើម្បីចាប់ផ្តើមការសន្ទនានយោបាយបញ្ចូលគ្នា។

ចំពោះករណីនេះ នាយឧត្តមសេនីយ៍ មីន អោងលាំង បានទទួល និងសន្យាជួយសម្រួលដល់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សេងទៀតផងដែរ។ ឯកឧត្តម មីន អោងលាំង ក៏បានថ្លែងអំណរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ា ក្នុងការ ស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងបាន ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីស្ថានភាព ចុងក្រោយបង្អស់របស់មីយ៉ាន់ម៉ា រួមទាំងការឆ្លើយតបចំពោះ អំពើ ហិង្សាបច្ចុប្បន្ន ការចាប់ផ្តើមក្នុងការចរចាកិច្ចព្រមព្រៀង បទឈប់ បាញ់ជាមួយ អង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ (EAOs) និងការចែកចាយអំណោយនៃវ៉ាក់សាំងការពារជំងឺ កូវីដ- ១៩ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តដល់មន្ទីរពេទ្យមណ្ឌលសុខភាព ចំនួន ៥៨ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្តមបានផ្តល់ការសម្រួលដល់ការចូលរួមជាមួយ EAOs ដោយ បេសកជនពិសេសរបស់ប្រធានអាស៊ាន ដែលជាផ្នែកមួយនៃកិច្ច ប្រឹង ប្រែងដើម្បីបញ្ចប់អំពើហិង្សា។ ក្រៅពីនេះក្រុមប្រឹក្សារដ្ឋ (SAC) ក៏បានត្រៀមខ្លួនក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ ដែលដំបូងឡើយនៅក្នុងតំបន់សាកល្បងចំនួនពីរ និងរដ្ឋចំនួន ប្រាំផ្សេងទៀត ដែលត្រូវបានកំណត់ថាជាតំបន់អាទិភាព ក្នុងគោល បំណង។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ របស់ SAC លើការផ្តល់ជំនួយមនុស្សធម៌ និងយុទ្ធនាការចាក់ ថ្នាំ បង្ការ នៅតំបន់សាកល្បង ដែលអាចពង្រីកជាជំហានៗទៅកាន់ តំបន់ផ្សេងៗ។

ទាក់ទិននឹងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នាយឧត្តមសេនីយ មីង អោង លាំង បាន បញ្ជាក់ថា ប្រធានក្រុមការងារសម្របសម្រួលជំនួយមនុស្សធម៌ របស់មីយ៉ាន់ម៉ានឹងដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍នេះ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយនឹងមេដឹកនាំ យោធាមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ មីន អោងលាំង ចំនួនពីរដង រួច ហើយ គឺកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ សម្ដេចបានទៅជួប ផ្ទាល់ និងនៅអំឡុងខែកុម្ភៈ សម្ដេចបានជួបតាមរយៈវីដេអូពី ចំងាយ។ ក្នុងជំនួបទាំងនេះ គឺសម្ដេច ចង់ជំរុញឲ្យមាន ដំណោះ ស្រាយ សម្រាប់មីយ៉ាន់ម៉ា ក៏ដូចជាការរំលឹកឲ្យមេដឹកនាំមានគោរព ការកិច្ចសន្យារបស់ខ្លួន៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner