មន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិក-ចិន ធ្វើកិច្ចពិភាក្សាគ្នាតាមទូរសព្ទដោយផ្តោតសំខាន់ លើបញ្ហាពាណិជ្ជកម្មទ្វេភាគី

សហរដ្ឋអាម៉េរិក៖ ឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហ៊ី បានធ្វើកិច្ចពិភាក្សាគ្នាស្តីពីបញ្ហាពាណិជ្ជកម្មជាមួយអ្នកតំណាងផ្នែកពាណិជ្ជកម្មអាម៉េរិកលោក រ៉ូប៊ឺត ឡាយធីហ្ស៊ឺ និងរដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិកលោក ស្ទេវិន ម៉ានូឈីន តាមរយៈប្រព័ន្ធទូរសព្ទនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។

ក្នុងអំឡុងកិច្ចសន្ទនាគ្នាខាងលើនេះ ភាគីចិនចង់ឲ្យសហរដ្ឋអាម៉េរិក លុបចោលការដំឡើងពន្ធមួយចំនួនដែលត្រូវបានដាក់ និងគ្រោងដាក់មកលើទំនិញចិនបន្ថែម ជាថ្នូរជាមួយការបង្កើនការទិញផលិតផលកសិកម្មសហរដ្ឋអាម៉េរិកពីសំណាក់ប្រទេសចិន។

គួរបញ្ជាក់ថា បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងប្រឹងប្រែងរៀបចំឲ្យកិច្ចព្រមព្រៀងដំណាក់កាលទីមួយ ដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១១ ខែតុលា លេចចេញជារូបរាងឡើង។ ទន្ទឹមគ្នា លោក ត្រាំ បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា នឹងអាចចុះកិច្ចព្រមព្រៀងនេះជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅខែក្រោយ ក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសឈីលី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner