សហភាពអឺរ៉ុប ព្រមព្រៀងគ្នាចំពោះការពន្យារពេលការធ្វើ Brexit របស់ចក្រភពអង់គ្លេស ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទថ្មីនៅឡើយទេ

អឺរ៉ុប៖ សហភាពអឺរ៉ុប បានឯកភាពគ្នាលើសំណើរបស់អង់គ្លេស ក្នុងការសុំពន្យារពេលថ្ងៃកំណត់ចុងក្រោយ សម្រាប់ការដកខ្លួនចេញពីសហភាពដែលមានប្រទេស២៨ជាសមាជិកនៅថ្ងៃទី៣១ ខែតុលានេះ ក៏ប៉ុន្តែសហភាពអឺរ៉ុបមិនទាន់បានកំណត់រយៈពេលនៃការពន្យារពេលនេះនៅឡើយទេ។

បន្ទាប់ពីរដ្ឋឯទៀតៗចំនួន២៧នៃសហភាពអឺរ៉ុបបានប្រជុំគ្នាកាលពីថ្ងៃសុក្រម្សិលមិញ នៅក្នុងក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ក៏មានកិច្ចព្រមព្រៀងគ្នាទាំងស្រុងអំពីសេចក្តីត្រូវការឱ្យមានការពន្យារពេល។ នេះបើតាមមន្ត្រីសហភាពអឺរ៉ុបម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ។ មន្រ្តីសហភាពអឺរ៉ុបដដែលនេះបានឱ្យដឹងទៀតថា ក្រុមប្រេសិតសហរដ្ឋអាម៉េរិកនឹងបន្តធ្វើការតទៅទៀតនៅដំណាច់សប្តាហ៍នេះ ហើយនឹងជួបប្រជុំគ្នាទៀតនៅក្នុងទីក្រុងព្រុចសែល នាដើមសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានសុំពន្យារពេលបីខែហួសពីថ្ងៃកំណត់ចុងក្រោយបង្អស់នៅថ្ងៃទី៣១ ខែតុលានេះ ពោលគឺសុំពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នំា២០២០ខាងមុខ ស្របពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលក្រុមសមាជិកសភាឱ្យយល់ព្រមដល់កិច្ចព្រមព្រៀង Brexit៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner