រុស្ស៊ី បញ្ជូនគ្រឿងបរិក្ខារយោធាដ៏ទំនើបរបស់ខ្លួន ទៅចូលរួមធ្វើសមយុទ្ធនៅក្រៅប្រទេស ជាលើកដំបូង
អត្ថបទដោយ៖
Kien Sereyvuth
រុស្ស៊ី៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 និង Pantsir-S1 ទៅកាន់ប្រទេសស៊ែប៊ី ក្នុងគោលបំណងចូលរួមធ្វើសមយុទ្ធយោធាមួយនៅក្រៅប្រទេសជាលើកដំបូង។

បើតាមប្រភពខាងលើ សមយុទ្ធយោធាដែលនឹងត្រូវធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសស៊ែប៊ី មានឈ្មោះថា បាតាចនីកា នេះ នឹងក្លាយជាការចូលរួមធ្វើសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងស៊ែប៊ី ស្លាវីចសៀល ២០១៩ (Slavic Shield-2019) នៅក្នុងដំណាក់កាលទី២។

សូមបញ្ជាក់ថា សមយុទ្ធយោធា Slavic Shield-2019 នឹងផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពការពារដែនអាកាស តាមរយៈការហ្វឹកហាត់ចាប់សញ្ញាចលនា និងគោលដៅរបស់សត្រូវ ហើយសមយុទ្ធយោធានេះទៀតសោត នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែតុលាខាងមុខ៕ធ.ដ

