អនុស្ថានីយខ្សែបណ្តាញបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ឆ្លងដៃសមុទ្រដាក់សម្ពោធប្រើប្រាស់ (Video Inside)

អនុស្ថានីយខ្សែបណ្តាញបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ឆ្លងដៃសមុទ្រក្នុងខេត្តកោះកុង ដោយ ប្រើបង្គោលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ ហើយ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បានបញ្ជាក់ក្នុងពិធីដាក់ដំណើរការ នេះកាលពីថ្ងៃទី១០ឧសភាថាអនុស្ថានីយនេះ  នឹងផ្តល់អនុភាពអគ្គិសនីដល់ខេត្តកោះកុង កំពង់ចាម និងខេត្តក្រចេះ ក្នុងក្របខណ្ឌគម្រោងរបស់សហប្រតិបត្តិការជាមួយទីភ្នាក់ងារ បារាំង សម្រាប់អភិវឌ្ឍន៍និងស្ថានទូតបារាំងនៅកម្ពុជា។

អនុស្ថានីយ៍ខ្សែបណ្តាញបញ្ជូនអគ្គិសនីនេះ បានឆ្លងកាត់ដៃសមុទ្រក្នុងខេត្តកោះកុង ដោយប្រើបង្គោលប្រភេទខ្ពស់ៗចំនួន៤ បង្គោល ដែលក្នុងនោះមានបង្គោល៣ដើមមានកម្ពស់រហូតដល់ទៅ ១៦៨ម៉ែត្រដែលចាត់ ទុកថាជាបង្គោលអគ្គិសនីខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោករដ្ឋមន្រ្តី ស៊ុយ សែម បានថ្លែងថាហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីនេះ ធ្វើឡើងគឺដើម្បី ផ្តល់ប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ ទាន់តាមកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម ឧស្សហកម្ម និង ឆ្លើយតបនឹងសេចក្តីត្រូវការប្រើប្រាស់ បូករួមជំរុញការសាងសង់ខ្សែបណ្តញបញ្ជូនទៅតាម បណ្តាខេត្តនានាបម្រើដល់ការអភិវឌ្ឍផ្គត់ផ្គង់ឱ្យអ្នកប្រើប្រាស់អគ្គិសនីទូទាំងប្រទេសកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner