២៤ម៉ោងកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)
កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ទេនៅថ្ងៃនេះ ដែលនាំឱ្យតួលេខគ្មានមនុស្សឆ្លងមានរយៈ ពេល៣ថ្ងៃជាប់គ្នាហើយ ដោយសារតែគោលនយោបាយចាក់វ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន បង្កនូវភាពស៊ាំក្នុងសហគមន៍។ កម្ពុជានៅថ្ងៃនេះ ក៏មិនមនុស្សស្លាប់ដោយសារកូវីដ ១៩នោះដែរ។ តួលេខស្លាប់សរុប មានចំនួន៣ពាន់៥៦នាក់ជាដដែល។ សម្តេចនាយករដ្ឋ មន្ត្រីបានថ្លែងនៅថ្ងៃទី១០ឧសភាថា តួលេខអ្នកឆ្លងទូទាំងប្រទេសនៅសេសល់តែជាង២០ នាក់ទេ ក្នុងរង្វង់ឆ្លងច្រើនម៉ឺននាក់កន្លងមកនេះ។