រាជធានីភ្នំពេញណែនាំការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពេលរៀបចំបោះឆ្នោត (Video Inside)

អភិបាលរាជធានីភ្នំពេញ បានណែនាំអោយកងកម្លាំងក្រោមបង្គាប់ ត្រូវយកចិត្តទុកដាក់ លើកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់ខណៈការបោះឆ្នោតឃុំនិងសង្កាត់នឹងមកដល់ប្រ មាន២៤ថ្ងៃខាងមុខទៀតនេះ។

ប្រសាសន៍ណែនាំនេះ បានធ្វើក្នុ្ងងកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី១២ ឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌទាំង១៤ តំណាងស្នងការនគរបាលរាជធានី តំណាងបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថរាជធានី, ពន្ធនាគាររាជធានី,  កងយុទ្ធភូមិភាគពិសេស និងមន្ទីរចំណុះអោយរដ្ឋបាល រាជធានីភ្នំពេញទាំងអស់។

លោក ឃួង ស្រេង បានថ្លែងថាក្រៅពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតហើយនោះ គេត្រូវពិនិត្យពីភាពអសកម្មនានា នៅតាមទីតាំងនិងការិយាល័យបោះឆ្នោត សំដៅធ្វើយ៉ាង ណា អោយការបោះឆ្នោតនេះ ដំណើរការទៅដោយរលូនធានាបានសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា ។

នៅក្នុងរាជធានីភ្នំពេញ អ្នកមានឈ្មោះ ត្រូវទៅបោះឆ្នោតមានចំនួន៨៩ម៉ឺន៩ពាន់៦៨៨នាក់។ ការិយាល័យបោះឆ្នោត មានចំនួន២ពាន់១៩៧ ការិយាល័យ ដែលស្មើនិង២៦៥ទីតាំង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner