កីឡាករឃីកបុកស៊ីងកម្ពុជា៤រូបត្រៀមឡើងប្រកួតយកមេដាយមាស (Video Inside)

កីឡាករឃីកបុកស៊ីងកម្ពុជា លោក ឈឿង ល្វៃ បានក្លាយជាមនុស្សទី៤នៃក្រុមអត្តពលិក កម្ពុជា ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១។ កីឡាករឈឿង ល្វៃ បានឈ្នះលើកីឡាករ ហ្វីលីពីន បែន អារីយ៉ូ Ban Ario ក្នុងទម្ងន់ ៧១គីឡូក្រាម ។

កីឡាករទម្ងន់ធ្ងន់របស់កម្ពុជារួបនេះ បានថ្លែងសម្តែងក្តីសប្បាយចិត្តជាខ្លាំង ក្រោយការ ដណ្ដើមបានជ័យជម្នះផ្ទួនៗ រហូតឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដែលលោកនឹងត្រូវជួបកីឡាករថៃ ដ៏ឆ្នើមមួយរូបឈ្មោះ ថាបព្លី ថុងឆៃ។

កីឡាករឃីកបុកស៊ីងកម្ពុជា ៤រូប ដែលបានឡើងវគ្គផ្ដាច់ ព្រ័ត្រ និងកំពុងកាន់មេដាយប្រាក់ក្នុងដៃបណ្ដោះអាសន្នពេលនេះ រួមមានកីឡាករ ទូច រ៉ាឆាន់, លន់ បញ្ញា, កាន់ ម៉េងហុង និងលោក ឈឿង ល្វៃ។ ចំណែកកីឡាករខ្មែរម្នាក់ទៀតឈ្មោះ សាន រ៉ាគីម វិញ បានទទួលមេដាយសំរឹទ្ធ ១គ្រឿងផងដែរ បន្ទាប់ពីប្រកួតចាញ់កីឡាករថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner