ឯកឧត្តម វង សូត អញ្ជេីញសម្ភោធឆ្លងខ្លោងទ្វាររបងនិងសមិទ្ធិផលនានាក្នុងវត្តបុទុមព្រឹក្សហៅវត្តពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ ឯកឧត្ដរដ្ឋម ន្ត្រី វង សូត បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំពពេល ស្រុកពញាក្រែក ត្រូវចូលរួមបន្តនាំគ្នាទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋានទៅដូសជំរុញ ឲ្យបានគ្រប់ៗគ្នា។
ការថ្លែងបែបនេះ របស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ អញ្ជេីញសម្ភោធឆ្លងខ្លោងទ្វារ របង និងសមិទ្ធផលនានាក្នុងវត្តបុទុមព្រឹក្សហៅវត្តពពេល ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២។
នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងបរិបទកូវីដ១៩នេះ បេីទោះជាជម្ងឺនេះមិនទាន់រលត់ទៅវិញ ដូច្នោះយេីងកុំធ្វេសប្រហេសអោយសោះ យើងត្រូវ រួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ ពោលគឺទៅទទួលចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដូសទី២ និងបន្តទៅចាក់ដូសជំរុញបន្ថែមទៀត នេះជាការយកចិត្តទុកដាក់គិតគូរពីសុខមាលភាពនិងសុខទុក្ខរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោជាមគ្គទេសដឹកនាំប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានសង្កត់ធ្ងន់ ទៀតថា បច្ចុប្បន្ន នេះមិនថានៅទីក្រុងឬនៅតាមមូលដ្ឋាន គ្រប់វិស័យទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ បានកសាងអភិវឌ្ឍន៍រីកចម្រេីនជាបន្តបន្ទាប់ ក្រោយពី ប្រទេសជាតិចាប់ផ្តេីមពីបាតដៃទទេមកមានអ្វីៗដូចសព្វថ្ងៃនេះ ហេីយសម្តេចតេជោ បាននាំមកនូវសុខសន្តិភាព ជូនពលរដ្ឋទៀតផង។ ទន្ទឹមនឹងនេះយេីងត្រូវបន្តរួមគ្នាថែរក្សាសមិទ្ធផលថ្មីៗដែលកេីតមានឡេីង ដេីម្បីបន្តដល់កូនចៅយេីងជំនាន់ក្រោយទៀត។
ឯកឧត្ដមរដ្ឋមន្ត្រី វង សូត បានធ្វេីការអំពាវនាវឲ្យ ប្រជាពលរដ្ឋ និង សមាជិក បក្ស ប្រជាជន កម្ពុជា រួមគ្នា រក្សា សន្តិភាព ឱ្យបានល្អ ពោលគឺ មានតែ មធ្យោបាយ តែមួយគត់ នោះ គឺ នាំគ្នា ទៅ បោះឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៥ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ៕ ដោយ ហេង សម្បត្តិ













