ថវិកាបេឡាមរណសង្គ្រោះ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅស្រុកសាមគ្គីមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត តំណាងឯកឧត្តមឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមជាមួយនឹងលោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត និងក្រុមការងារ សអក ថ្នាក់ក្រុង ស្រុក បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល រួមជាមួយសាររំលែកទុក្ខជូនលោកស្រី វ៉ាន់ ធា ត្រូវជាកូនរបស់សពសមាជិកអតីតយុទ្ធជនកម្ពុជាឈ្មោះ រស់ យី ប្រភេទគ្រួសារពលី ID (SA94000936) ដែលទទួលមរណភាពវេលាម៉ោង២:០០នាទី រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅ នៅភូមិ-ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។

នៅក្នុងឱកាសនោះផងដែរ ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមឲ្យសម្តេច មានសុខភាពល្អបន្តការដឹកនាំប្រទេសជាតិ ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយនិងក្រុមការងារ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕ធ.ដ

ដោយៈ គឹម សៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner