អ្នកនាំពាក្យមន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ ក្នុងការផ្តល់ជំនួយយោធាដល់សមាជិកថ្មីរបស់អង្គការណាតូ
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើប៊ី (John Kirby) ថ្លែងថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ ប្រសិនបើចាំបាច់ ដើម្បីផ្តល់ការគាំទ្រផ្នែកយោធាដល់ស៊ុយអែត និងហ្វាំងឡង់ ខណៈដែលប្រទេសទាំងពីរកំពុងរង់ចាំការឆ្លើយតបរបស់អង្គការណាតូ ចំពោះការស្នើសុំសមាជិកភាពរបស់ពួកគេ។
ក្នុងថ្ងៃអាទិត្យម្សិលមិញ ទាំងហ្វាំងឡង់ និងស៊ុយអែតបានប្រកាសជាផ្លូវការអំពីចេតនារបស់ពួកគេ ក្នុងការចូលរួមជាមួយអង្គការណាតូ ទោះបីជាមានការព្រមានជាច្រើនពីរុស្ស៊ីក៏ដោយ។ ទីក្រុងម៉ូស្គូ ដែលចាត់ទុកការពង្រីកខ្លួនរបស់អង្គការណាតូថា ជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិសុខរបស់ខ្លួននោះ ពីមុនបានសន្យាថា នឹងចាត់វិធានការឱ្យបានគ្រប់គ្រាន់ជាការឆ្លើយតប។
នៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ BBC ដែលត្រូវបានថតកាលពីថ្ងៃសុក្រ និងចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក ឃើប៊ី បានសង្កត់ធ្ងន់ថា វាមិនមែនអាស្រ័យលើរុស្ស៊ីក្នុងការកំណត់ថាតើហ្វាំងឡង់ និងស៊ុយអែតក្លាយជាសម្ព័ន្ធមិត្តរបស់អង្គការណាតូនោះទេ វាអាស្រ័យលើប្រជាជនហ្វាំងឡង់ និងប្រជាជនស៊ុយអែតផ្ទាល់ប៉ុណ្ណោះ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

