ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសគ្រឿងញៀន ជាលក្ខណៈទ្រង់ទ្រាយធំ ចាប់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតថ្នាំញៀន៤០គីឡូក្រាម

អត្ថបទដោយ៖
Kien Sereyvuth

ប្រតិបត្តិការនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១តុលា ឆ្នាំ២០១៩ នៅចំណុចភោជនីដ្ឋាន យីហោ រស់ សុខខុម បណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ ។ នៅក្នុងការបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័ត៤នាក់ ជនជាតិថៃម្នាក់ និងខ្មែរ៣នាក់ ដកហូតគ្រឿងញឿនបាន៤០ដុំធំ មានទម្ងន់ស្មើនឹង ៤០គីឡូក្រាម។

សមត្ថកិច្ចខេត្តកំពង់ធំ បាននិយាយថា ការបង្ក្រាបគ្រឿងញៀន ដែលមានលក្ខណ:ទ្រង់ទ្រាយធំ នៅក្នុងពេលនេះ គឺក្រោមការដឹកនាំព្រះរាជអាជ្ញាខេត្តកំពង់ធំ លោកអ៊ិត សុធា អមដំណើរដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ផងនោះដែរ។

លោកថា ជនសង្ស័យជួញដូរគ្រឿងញៀនទាំង៤នាក់ ដែលតហរូវបានឃាត់ខ្លួននៅថ្ងៃនេះ គឺ ១-ឈ្មោះ គន់ វណ្ណះ , ២- សុខ ប៊ុនសិរិឆៃ , ៣- សាក់ សេងសង និង៤- ឈ្មោះ លី តឹក ព្រមទាំងបានដកហូតគ្រឿងញៀន ៤០គីឡូក្រាម និងរថយន្ត ២គ្រឿងផងដែរ។ ខណ:នេះ ជនសង្ស័យទាំង៤នាក់ និងថ្មញៀន ៤០ដុំធំ មានទម្ងន់ស្មើ ៤០គីឡូក្រាម កំពុងស្ថិតក្រោមការសាកសួរ និងរក្សាទុក ពីកន្លងការិយាល័យប្រឹងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងទៅតុលាកាតខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner