ផ្ទះចំនួន០២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជា ស្រុកសាមគ្គីមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ កាលពីទី ២១តុលាម្សិលមិញ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំ ពិធីប្រគល់ទទួលផ្ទះចំនួន០២ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជន ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង អមដំណាងដោយ លោកវរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន ស.អ.ក ខេត្តកំពង់ឆ្នាំង និង មានការ អញ្ជើញ ចូលរួមពីសំណាក់ លោក មេបញ្ជាការ ផ្នែកសឹករង សាមគ្គីមានជ័យ ក្រុមការងារ ស.អ.ក ខេត្ត ស្រុក កងកម្លាំងសមត្ថកិច្ច និង ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត។

ឯកឧត្តម អភិបាលខេត្ត មានមតិសំណេះ សំណាលជាមួយប្រជាពលរដ្ឋទាំងអស់ និង ធ្វើពិធីប្រគល់ផ្ទះ ជូនដល់សមាជិកអតីតយុទ្ធជន ទាំងពីរគ្រួសារ រួមមាន៖

១)ឈ្មោះ សោម សំបូរ ភេទប្រុស ប្រភេទជន ពិការ ID (HA95000865)រស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
២)ឈ្មោះ សុខ សារ៉េត ភេទប្រុស ប្រភេទជន ពិការ ID (HA96000889)រស់នៅ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

ក្នុងពិធីនេះ ក៏មានការជួយឧបត្ថម្ភ ពីសំណាក់ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធាន ស.អ.ក និង សប្បុរសជន នានា ក្នុងមួយគ្រួសារៗ ទទួលបាននូវថវិកាសរុប ចំនួន១លានរៀល ឃីត១កញ្ចប់ មេមាន់រស់ ចំនួន០៤ក្បាល កូនដូង ចំនួន ០២ដើម និង គ្រឿងឧបភោគ បរិភោគ មួយចំនួន ដោយឡែក ប្រជាពលរដ្ឋចូលរួម ទទួលបានថវិកា ចំនួន ១ម៉ឺនរៀលផងដែរ។

ជាចុងបញ្ចប់  ឯកឧត្តម អភិបាលខេត្ត បានណែនាំ  និងផ្តាំផ្ញេីដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនារបស់ជនខិលខូច មួយចំនួនឱ្យសោះ យើងត្រូវចូលរួមថែរក្សាសុខសន្តិភាព  ដែលកំពុងមានដូចសព្វថ្ងៃនេះ និងសូមជូនពរ សូមមានសុខភាពល្អ ទទួលជោគជ័យក្នុងការងារ ក៏ដូចជាការប្រកបរបទទួលទាន ផងដែរ៕ធ.ដ

ដោយៈ គឹម សៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner