បុរសជនជាតិចិនម្នាក់បានដេកស្លាប់ នៅមុខព្រះវិហារធៀន អិន មី ឡឹ បង្កការភ្ញាក់ផ្អើលតាមបណ្តោយផ្លូវសហព័ន្ធរុស្សី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលដោយមានករណីបុរសជនជាតិចិនម្នាក់បានដើរសុខៗ ស្រាប់តែដាច់ខ្យល់ដេកស្លាប់ នៅលើចិញ្ចើមផ្លូវសហព័ន្ធរុស្សី មុខព្រះវិហារធៀន អិន មី ឡឹ កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២១តុលា ឆ្នាំ២០១៩ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  ។

តាមប្រព័ភព័ត៌មានពីបងស្រីដែលជាអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបុរសជនជាតិចិនខាងលើមានអាយុប្រហែលជា៥០ឆ្នាំ បានដើរចុះឡើងតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែដាក់គូទអង្គុយចុះ មួយសន្ទុះក្រោយមកក៏ដាច់ផ្ងាទៅក្រោយដោយមានសភាពត្រដាងដៃជើងតែម្តង ។

បន្ទាប់ពីមានហេតុការណ៍ខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការត្រួតពិនិត្យនិងយកខ្សែមកហ៊ុព័ន្ធទីតាំងកើតហេតុ រួចបានរាយការណ៍បន្តទៅខាងជំនាញកោសលវិច្ច័ក្រុង ដើម្បីត្រួតពិនិត្យបន្តតាមនិតីវិធី ។ រឺឯសពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅរក្សាទុកនៅសាលសពវត្តស្ទឹងមានជ័យ ដើម្បីរងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិចិន ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner