សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាល់អ្នកដំណើរ ដែលចូលមកកម្ពុជាពីបរទេស គឺនៅតែជាអ្នកដែលចាក់វ៉ាក់សាំងរួចដដែល

ភ្នំពេញ៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា បានបញ្ជាក់ថា រាល់អ្នកដំណើរ មិនថា ជនជាតិខ្មែរ ឬជនជាតិបរទេស ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយចង់ធ្វើដំណើរចូលមកកម្ពុជា ត្រូវតែធ្វើតេស្ត និងធ្វើចត្តាឡីស័ក៧ថ្ងៃ ផ្ទុយទៅវិញ ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចហើយ គឺចូលមកកម្ពុជា គឺងាយស្រួលណាស់ មិនចាំបាច់ធ្វើតេស្ត និងចត្តាឡីស័កឡើយ។ យើង “ ត្រូវអនុវត្តទេសចរណ៍វ៉ាក់សាំង “ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោ (TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទាក់ទងនឹងរាល់អ្នកដំណើរដែលចូលមកកម្ពុជាពីបរទេស គឺនៅតែជាអ្នកដែលចាក់វ៉ាក់សាំងរួចដដែល បន្ទាប់ពីមានសំណើររបស់ឯកឧត្តម ថោង ខុន ដែលសុំថា ឱ្យទេសចរណ៍អត់ចាក់វ៉ាក់សាំង ចូលមកកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ខ្ញុំមិនព្រមទេចំពោះសំណើរពីឯកឧត្តម ថោង ខុន ។ សម្រាប់កម្ពុជា ទទួលយកតែអ្នកចាក់រួចទេ តែកម្ពុជា មិនអាចប្រមូលយកទេ ទោះថៃ ឬវៀតណាម ធ្វើក៏ដោយ សូមខុន ដឹងអំពីរឿងនេះ ព្រោះយើងកំពុងជំរុញឱ្យចាក់វ៉ាក់សាំង កុំយកលុយជាធំ យកជីវិតជាធំ ខ្ញុំមិនឱ្យសភាពការណ៍នេះ ដើរថយក្រោយទេ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner