សម្ដេចតេជោ ហ៊ុន សែន ប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីភាពយឺតយ៉ាវនៃដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងការពារជំងឹកូវីដ-១៩ នៅកម្ពុជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោ (TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចោទសួរក្រសួងសុខាភិបាល ពីភាពយឺតយ៉ាវនៃដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅកម្ពុជា ដោយបញ្ជាឱ្យរាយការណ៍ជូនសម្ដេចជារៀងរាល់សប្ដាហ៍ ហើយថាប្រសិនជាក្រុមហ៊ុនធ្វើមិនកើតឱ្យដកអាជ្ញាបណ្ណចេញវិញ ទុកឱ្យរដ្ឋជាអ្នកធ្វើ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែលកិច្ចការមួយនេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។

សម្តេចបញ្ជាក់ថា មិនអាចយក អាញ្ញាប័ណ្ណសាងសង់ ទៅដេកឱបទុកនោះទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយ ដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នេះឱ្យបាន។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងករណីកូវីដ-១៩ រលាយរលត់ពីផែនដីនេះ យើងក៏អាច យករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវការសង្គមផងដែរ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner