នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយ ប៉ុស្តិ៍នគរបាលនិរោធ បានចុះបង្ក្រាបជាក់ស្ដែងនូវបទល្មើស៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅខ្ទមចាស់គ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនសង្ស័យឈ្មោះ ទួន វុធថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១៣កញ្ចប់ថង់តូច។ បច្ចុប្បន្ននេះ ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner