ស្ត្រីម្នាក់យកឡាមអារដៃបម្រុងធ្វើអត្តឃាតខ្លួនឯង បង្កការភ្ញាក់ផ្អើលនៅខណ្ឌសែនសុខ
ភ្នំពេញ៖ ស្ត្រីម្នាក់តូចចិត្តនឹងសង្សារមានស្រីថ្មី និងកូនទើបមានអាយុ៣ខែស្លាប់ចោលផងនោះ បានយកឡាមអារដៃខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួន បង្កឲ្យមានភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ មុខក្លិបកម្សាន្តហ្សូកក្លិប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា រូបនាងបានស្គាល់បុរសម្នាក់ ហើយបានស្រឡាញ់ និងរួមរស់ជាមួយគ្នាអស់រយៈពេល២ឆ្នាំហើយ ថែមទាំងបង្កើតកូនបានម្នាក់អាយុទើបបាន៣ តែអកុសលបានស្លាប់វិញ។ នាងបន្តទៀតថា បន្ទាប់មក សង្សារបស់នាងចេះតែគេចវេសចេញពីនាងដោយមិនមានមូលហេតុ។
នាងមានការសង្ស័យ បានតាមដាន ក៏ដឹងថាសង្សារលួចមានទំនាក់ទំងជាមួយស្រីថ្មី ដែលធ្វើការនៅក្នុងក្លិបជាមួយ ដោយរូបមិនអស់ចិត្តក៏បានមកជួបសង្សារ ដែលកំពុងធ្វើកានៅចំណុចកើតហេតុ ដើម្បីសួរនាំ។ ពេលមកដល់នាងបានស្រែកឆោឡោផ្អើលដល់គេដល់ឯងហៅឲ្យចេញមកជួបតែសង្សារមិនចេញមកជួបនោះទេ ធ្វើឲ្យគាត់មិនអស់ចិត្ត និងខឹងយ៉ាងខ្លាំងបានយកឡាមដែលយកមកជាមួយអារដៃខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ច និងប្រជាពលរដ្ឋបាននាំគ្នាជួយលួងលោមឲ្យស្តី្រខាងលើឲ្យយកឡាមចេញពីខ្លួន បន្ទាប់មកត្រូវបានមិត្តភក្តិលួមលោមយកត្រឡប់ផ្ទះវិញ៕ម.ន