វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន ១,៥៥០ករណី និងស្លាប់២នាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១៥៥០ករណីបន្ថែមទៀត និងស្លាប់មនុស្សព្រោះជំងឺនេះ ២នាក់ កាលពីថ្ងៃទី១៦ ឧសភា។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗ ក្នុងស្រុកប្រចាំថ្ងៃនេះចំនួន ៤៣៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bắc Ninh មានចំនួន ៩៨ករណី និងខេត្ត Yên Bái ចំនួន៧៦ករណី។
គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៩៨,១៨០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣៥៩,៧៦៣នាក់ និងស្លាប់សរុបចំនួន ៤៣,០៦៧នាក់៕ ប្រែសម្រួល៖ សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ