រាជរដ្ឋាភិបាលកម្ពុជាបានធានានូវសុខសន្តិភាពស្ថិរភាពនយោបាយទាំងស្រុងពិសេសចំពោះវិនិយោគគិន
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងដាក់ចេញនូវ ការកែទម្រង់ និងគោលនយោបាយជាច្រើនដែលគាំទ្រដល់ កំណើន សេដ្ឋកិច្ច ការអភិវឌ្ឍ វិស័យឯកជន ការជម្រុញ វិនិយោគ និងពាណិជ្ជកម្ម និងការបង្កើន លទ្ធភាពប្រកួត ប្រជែងរបស់កម្ពុជា។
លើសពីនេះទៀតដោយកម្ពុជា មាន ទីតាំង ភូមិសាស្ត្រ ល្អជាយុទ្ធ សាស្ត្រ និងពលកម្ម វ័យក្មេងទើបធ្វើឲ្យកម្ពុជាក្លាយជាទិសដៅ ចម្បង សម្រាប់ វិនិយោគ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី ថ្លែងបែបនេះក្នុង”សន្និសីទអន្តរជាតិវិនិយោគចិន-កម្ពុជា”សណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកជំទាវកិត្តិសង្គហបណ្ឌិតសូមសម្ដែងការអបអរសាទរ យ៉ាង កក់ក្ដៅចំពោះតំណាង ក្រសួង ស្ថាប័នរដ្ឋ តំណាងក្រុមហ៊ុន និងអ្នកវិនិយោគ កម្ពុជា និង តំណាងក្រុមហ៊ុន វិនិយោគចិន ដែលមកចូលរួមក្នុងសន្និសីទនេះ ។
សន្និសីទនេះធ្វើឡើងចំពេលដែលព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច និងកំពុងបើក ទ្វារចំហរដើម្បីទទួលស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ប្រទេស ជាពិសេសប្រទេសក្នុងតំបន់ ដែលរួមមានប្រទេសចិនផងដែរ។ បច្ចុប្បន្ន ដោយសារប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនង ល្អ ខាងការទូត ក៏ដូចជាការទុកចិត្តលើ ទីផ្សារកម្ពុជា ដែលកំពុងមានភាពរស់រវើក និងប្រកួតប្រជែងទើបមានអ្នកវិនិយោគជាច្រើន មកពីប្រទេសចិន បានដាក់ទុន វិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបន្តថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមមានទំនាក់ទំនង ការទូតជាផ្លូវការ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨មក ពោលគឺតាំង ពីជំនាន់ អតីត ព្រះ មហាក្សត្រ កម្ពុជា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តមប្រធាន ម៉ៅ សេទុង ក៏ដូចជាឥស្សរជនកម្ពុជា និងចិនជំនាន់ ក្រោយ រហូតដល់បច្ចុប្បន្ន ជាពិសេសជំនាន់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រធានស៊ី ជិងពីង ។
ពេលនេះចំណងមិត្តភាពកម្ពុជា និងចិន មានរយៈពេលជាង៦០ឆ្នាំមកហើយ ដែលបង្កើតជា «ភាពជាដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន» នៅឆ្នាំ ២០១០។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ ១៩៩៩ មកដល់បច្ចុប្បន្ន សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើទស្សនកិច្ចផ្លូវការ ទៅប្រទេសចិន ចំនួន ១៩លើកមកហើយ។ ថ្មីៗនេះ សម្តេចតេជោ បានណែនាំថាត្រូវ «រក្សាអ្នក វិនិយោគ ចិន ដែល មាន ស្រាប់ ឲ្យ នៅ ប្រទេស កម្ពុជា និង ជំរុញ ឲ្យ មាន អ្នក វិនិយោគ ចិន ថ្មី មក កម្ពុជា បន្ថែម ទៀត»។
បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មា ន ការកើនឡើងជាបន្តបន្ទាប់ ដែលគោលដៅក្នុងការធ្វើពាណិជ្ជកម្ម ដល់ឆ្នាំ២០២២ អាច កើ ន ឡើ ងរហូតដល់ទៅ១០ពាន់លានដុល្លារអាម៉េរិក។ ដោយ សារ កម្ពុជា និងចិនមាន កិច្ច ស ហ ប្រ តិបត្តិការរួមគ្នា នៅ ក្នុង អ នុ តំ បន់ ដូចជាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការក្នុង អនុមហាតំបន់ មេគង្គអា ស៊ា ន -ចិន និងកិច្ចប្រជុំកំពូលអាស៊ាន-ចិន និងកិច្ចប្រជុំកំពូល អាស៊ីបូព៌ាជាដើម។ បច្ចុប្បន្ននេះ នៅមានសក្ដា នុពល ជាច្រើនក្នុង ការ ធ្វើ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារកន្លងមកនេះយើង មានរួច ហើយ នៅ តំបន់សេដ្ឋកិច្ចសេរី រវាង អាស៊ាន-ចិន ដូច្នេះអ្នកវិនិយោគគួរតែពិនិត្យមើលសក្តានុពល ដែលអាច នាំ ចេញ ផលិតផល កម្ពុជា ទៅ កាន់ទីផ្សារចិន។
ក្នុងនាម រាជរដ្ឋាភិបាល លោកជំទាវកិត្តិសង្គហបណ្ឌិតសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមហាមិត្តចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រចំពោះកម្ពុជា។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ឈរលើមូលដ្ឋានស្មើភាពគ្នា និងមានការជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីឧត្តមប្រយោជន៍រួម។ កម្ពុជាប្រកាន់នយោបាយ «ចិនមួយ» យ៉ាងខ្ជាប់ខ្ជួន ចំណែកចិនក៏គោរពយ៉ាងម៉ឺងម៉ាត់នូវឯករាជ្យ និងអធិបតេយ្យ របស់កម្ពុជា។ ក្នុង រយៈកាល ប៉ុន្មានឆ្នាំ ចុង ក្រោ យ នេះ ទំហំ ពាណិជ្ជកម្ម រវាង កម្ពុជា និង ចិន មាន កំណើន យ៉ាង ឆាប់ រហ័ស ។
ក្នុង ឆ្នាំ ២០១៨ កន្លង ទៅ ទំហំ ពាណិជ្ជ កម្ម រវាង ប្រទេស ទាំង ពីរ បាន កើន ដល់ ៦,៨ ពាន់ លាន ដុល្លារ អាមេរិក។ ចិន បាន និង កំពុង វិនិយោគ នៅ កម្ពុជាលើ វិស័យ ជា ច្រើនរួម មាន សំណង់ ទូរគមនាគមន៍ កាត់ ដេរ សម្លៀក បំពាក់ កសិកម្ម ហេដ្ឋា រចនា សម្ព័ន្ធ វារីអគ្គិសនី ថាមពល ទេសចរណ៍ និង តំបន់ សេដ្ឋកិច្ច ពិសេស ជា ដើម ។ ការ វិនិយោគ ចិន ជាប់ ចំណាត់ ថ្នាក់ លេខ ១ នៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១១ រហូតមក។ បើគិត ពីឆ្នាំ ១៩៩៤ មកដល់ឆ្នាំ ២០១៧ វិនិយោគទុនផ្ទាល់ពីប្រទេសចិនមានទំហំប្រមាណ ១២,៦ ពាន់លាន ឬប៊ីលានដុល្លា។ ដោយឡែកនៅឆ្នាំ ២០១៨ ការវិនិយោគពីចិន មានទំហំរហូតដល់ ៣,៨ប៊ីលានដុល្លា ដែលស្នើនឹង៥៣ភាគរយ នៃទំហំវិនិយោគ សរុប។ យើង រំពឹង ថា កំណើន ពាណិជ្ជកម្ម និង វិនិយោគចិន កាន់ តែ មាន សន្ទុះ ខ្លាំង ជាង មុន ដោយសារចិនកាន់តែចាប់អារម្មណ៍ខ្លាំងលើ វិនិយោគ ទេសចរណ៍ និងពាណិជ្ជកម្ម នៅកម្ពុជា។ លើសពីនេះទៀត ជើង ហោះ ហើរ ត្រង់ ពី ទីប្រទេសចិន មក កម្ពុជាកាន់តែកើនឡើង។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលរដ្ឋាភិបាលចិនបានដាក់ចេញពិតជា បានពង្រីក និងលើកកម្ពស់ «ភាពជាដៃគូដែលមានប្រយោជន៍ទៅវិញទៅមក» «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» និង «វិបុលភាពរួមគ្នា» រវាងបណ្តាប្រទេសនៅតាមខ្សែក្រវាត់ និងផ្លូវ តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងប្រជាជន ក៏ដូចជាសហប្រតិបត្តិការផ្នែកធុរកិច្ច វប្បធម៌ និងវិស័យសំខាន់ៗដទៃទៀតទាំងបច្ចុ ប្បន្ន និងអនាគត។
កម្ពុជា ត្រូវបាន ទទួល ស្គាល់ ថា ជា ប្រទេស មួយ ដែល មាន សេដ្ឋកិច្ច រី ក ចម្រើន ឆាប់ រហ័ស បំផុតមួយ ក្នុងចំណោមប្រទេសក្នុងតំបន់ និងពិភពលោក ដោយចាប់ផ្តើមចេញដំណើរពីចំណុចសូន្យ នៅ ឆ្នាំ១៩៧៩។ ជាមួយ កំណើនផលិត ផល ក្នុងស្រុក សរុប កើន ជា មធ្យម ប្រមាណ៧% ក្នុង មួយ ឆ្នាំ កម្ពុជា បាន ប្រែ ក្លាយ ឋានៈ ពី ប្រទេស ចំណូល ទាប ទៅ ជា ប្រទេស ចំណូល មធ្យម កម្រិតទា ប និងត្រៀមខ្លួនឱ្យ ក្លាយជាប្រទេសចំណូលមធ្យមកំរិត ខ្ពស់ នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ជោគ ជ័យផ្នែក សេដ្ឋកិច្ច នេះ គឺ ដោយ សារ ផលិតកម្ម និងសេវាកម្ម ក្នុងស្រុកមានដំណើការល្អ លំហូនៃទុន វិនិយោគ ទាំង ក្នុង ស្រុក និង ពី បរទេស ពាណិជ្ជកម្ម និងទេសចរណ៍ មានភាពរស់រវើក រួមជាមួយ នឹងគោលនយោបាយទីផ្សារសេរី និងបើកចំហរ និង ឆ្ពោះទៅរកការ នាំ ចេញ ។
រាជរដ្ឋាភិបាលបានធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងដាក់ចេញនូវ ការកែទម្រង់ និងគោលនយោបាយជាច្រើនដែលគាំទ្រដល់ កំណើន សេដ្ឋកិច្ច ការអភិវឌ្ឍ វិស័យឯកជន ការជម្រុញ វិនិយោគ និងពាណិជ្ជកម្ម និងការបង្កើន លទ្ធភាពប្រកួត ប្រជែងរបស់កម្ពុជា។ លើសពីនេះទៀតដោយកម្ពុជា មាន ទីតាំង ភូមិសាស្ត្រ ល្អជាយុទ្ធ សាស្ត្រ និងពលកម្ម វ័យក្មេង ទើប ធ្វើ ឲ្យ កម្ពុជា ក្លាយ ជាទិសដៅ ចម្បង សម្រាប់ វិនិយោគ ៕ធ.ដ