ក្រុមហ៊ុនទូរសព្ទ XIAOMI របស់ចិន បើកសម្ពោធដាក់លក់ជាផ្លូវការ ស្មាតហ្វូន ស៊េរីថ្មីចុងក្រោយរបស់ខ្លួនជាច្រើនម៉ូឌែល ដើម្បីវាយលុកដណ្តើមចំណែកទីផ្សារនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមហ៊ុនទូរសព្ទ XIAOMI របស់ចិន បាននាំយកស្មាតហ្វូនប្រភេទថ្មីជាច្រើនម៉ូឌែលចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដែលក្នុងនោះរួមមានទូរស័ព្ទ Redmi Note 8 Pro។

ការនាំចូល Smart Phone កម្រិតថ្នាក់កណ្តាលប្រភេទ King ទទួលបានការគាំទ្រខ្ពស់ ក្នុងប្រទេសចិនមកកាន់កម្ពុជានេះ ជាម៉ូដែលស្មាតហ្វូនដំបូងក្នុងទីផ្សារកម្ពុជា ដែលមានកាមេរ៉ារហូតដល់ 64MP។ ទូរសព្ទម៉ាក Note 8 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ និងបច្ចេកទេសប្រព័ន្ធ Liquid Cool ដែលនៅពេលអ្នកប្រើប្រាស់ថតរូបលេងហ្គេម និងប្រើប្រាស់មុខងារផ្សេងៗ អាចទទួលបានបទពិសោធន៍ដូចពិតៗ។

លោក Peaker Gao នាយកប្រតិបត្តិក្រុមហ៊ុន XIAOMI ប្រចាំកម្ពុជាបានបញ្ជាក់ថា ស្មាតហ្វូនប្រភេទ Redmi Note ជាប្រភេទស្មាតហ្វូនដែលទទួលបានការពេញនិយមជាខ្លាំងមកដល់ពេលនេះ ក្នុងពិភពលោកមានអ្នកប្រើប្រាស់លើសពី១០០លាននាក់ហើយ។ លោកបន្ដថា ដោយឡែកសម្រាប់ទូរស័ព្ទ Redmi Note7 ដែលបានសម្ពោធជាផ្លូវការនៅកម្ពុជា នៅក្នុងខែមេសាក៏បានផ្លាស់ប្តូរអត្ថន័យនៃគុណភាព និងរូបរាងស្មាតហ្វូនកម្រិតកណ្តាលពី បុរាណកាលមកផងដែរ។

ក្នុងនោះទូរសព្ទ Note7 បាននាំយកកាមេរ៉ា 48MP និងមុខងារមួយចំនួនដែលមានតែនៅម៉ាស៊ីន Flagship មកដាក់ក្នុងស្មាតហ្វូនកម្រិតកណ្តាលនេះ មកដល់ពេលបច្ចុប្បន្នប្រភេទ Note7 បានលក់ចេញលើសពី២០លានគ្រឿង ក្នុងទីផ្សារពិភពលោកទំាងមូលហើយ។ លោកនាយកប្រតិបត្តិបន្ថែមថា សមត្ថភាពថតរូបជាមួយនឹងកាមេរ៉ា៤គ្រាប់ 64MP ពិតជាអស្ចារ្យគ្មានអ្វីប្រៀប Redmi Note8 Pro មានសមត្ថភាពថតរូបច្បាស់ល្អជាមួយ 64MP ដែលអាចថតបានភាពលម្អិតច្បាស់ៗល្អ ទោះយកទៅព្រីនជា Poster ប្រវែង៣,២៦ម៉ែត្រ ក៏នៅតែមានភាពច្បាស់លើរូបភាពទាំងស្រុង។ ក្នុងនោះប្រើបច្ចេកទេស ដែលថតរូបអាចទទួលបានពន្លឺកាន់តែល្អ ហើយមានភ្ជាប់ការថតរូបពេលរាត្រី ដែលធានាលើការថតរូបទទួលបានលទ្ធផលល្អ។

លោកបញ្ជាក់ទៀតថា ទូរសព្ទ Redmi Note8 Proមាន៣ពណ៌រួមមាន៖ ប្រផេះ(Mineral Grey), ពណ៌ស, (Pearl White) និងពណ៌បៃតង (Forest Green) ដែល6GB+64GB សម្រាប់តម្លៃ ២៣៩ដុល្លារអាម៉េរិក និង 6GB+128GB តម្លៃ២៦៩ដុល្លារអាម៉េរិក។ អតិថិជនអាចជាវទូរសព្ទទាំង Redmi Note8 Pro តាមតំណាងចែកចាយ និងតាមហាងលក់ទូរសព្ទដៃទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រ ដៃគូសហការទិញតាម Online រួមមាន Smile Shop និង Tinhtinh Online Shop៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner