សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ ករណីប្រើប្រាស់គ្រឿងញៀន នៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឈឹម រស្មី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅឃុំកំង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប និងឈ្មោះ លន តុលា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងដីឡូតិ៍ទុកចោល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ អ្នកទាំងពីរត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពិនិត្យទឹកនោមរកឃើញមានប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី៕ធ.ដ