ជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូរវបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យ០៦នាក់រួមមាន៖ ១)ឈ្មោះ ពេជ្រ សាធ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ២)ឈ្មោះ កែវ ហ៊ួត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ៣)ឈ្មោះ លាភ លីអូន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ៤)ឈ្មោះ ហុង សេងហូរ ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ៥)ឈ្មោះ ចាន់ សុខប៉េង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល និង៦)ឈ្មោះ ឌិន វី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃរកា ឃុំអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល។

អ្នកទាំង៦ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពិនិត្យទឹកនោម រកឃើញថាមានប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៦នាក់ កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner