ឥណ្ឌា នឹងផ្ដល់ឥណនទាន មួយពាន់លានដុល្លារសម្រាប់ គម្រោង ផ្លូវហាយវ៉េត្រីភាគី

ភ្នំពេញ៖ ឥណ្ឌា នឹងផ្ដល់ឥណទានដែលមានទំហំសាច់ប្រាក់ ប្រមាណមួយពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងផ្លូវហាយវ៉េយត្រីភាគីឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលអាចមកដល់កម្ពុជាផងដែរ។ នេះបើតាមឯកឧត្តម កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្រោយជំនួបតាមប្រព័ន្ធវីដេអូពីចំងាយរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឥណ្ឌា ឯកឧត្តម ណារិនដ្រាម៉ូឌី នៅរសៀលថ្ងៃទី១៨ ខែឧសភានេះ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ពីកិច្ចសហការរ វាងប្រទេសទាំងពីរ កាលពីកន្លងមក ក្នុងនោះសម្ដេចតេជោ បាន ជំរុញដល់ប្រទេសឥណ្ឌា ឱ្យជំរុញការអភិវឌ្ឍផ្លូវល្បឿនលឿនត្រី ភាគីពីឥណ្ឌា ឆ្ពោះទៅមីយ៉ាន់ម៉ា និងថៃ ឱ្យបន្តដល់កម្ពុជា វៀតណាម ឡាវផងដែរ។

ក្នុងឱកាសនោះនាយករដ្ឋមន្ត្រីឥណ្ឌា ឯកឧត្តម ណារិនដ្រា ម៉ូឌី បានបញ្ជាក់ថា ឥណ្ឌា នឹងបន្ថែមគម្រោងនេះ មកកាន់កម្ពុជាផង ដែរ។

ជាមួយនឹងការបន្ថែមគម្រោងមកដល់កម្ពុជាឥណ្ឌា ក៏នឹងផ្ដល់ ឥណទានមួយពាន់លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍ ផ្លូវល្បឿនលឿននេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម នាយករដ្ឋមន្ត្រីឥណ្ឌាក៏បញ្ជាក់ពី ផល ប្រយោជន៍ដែលកម្ពុជាទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-គង្គារ ជាគម្រោង និងអាហាររូបករណ៍ដល់សិស្ស និស្សិតផង ដែរ។

ឥណ្ឌាបានចាត់ទុកកម្ពុជា គឺជាដៃគូសំខាន់របស់ខ្លួនក្នុង នយោបាយ ឆ្ពោះទៅភាគខាងកើតរបស់ខ្លួន។ គោលនយោបាយមើល ទៅបូព៌ា របស់ឥណ្ឌា គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តុះទំនាក់ ទំនង សេដ្ឋកិច្ច និងយុទ្ធសាស្ត្រយ៉ាងទូលំទូលាយជាមួយប្រជាជាតិ អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងជំហររបស់ខ្លួនជាមហាអំណាចក្នុងតំបន់ និងជាបន្ទុកប្រឆាំងនឹងឥទ្ធិពលយុទ្ធសាស្ត្រនៃសាធារណៈរដ្ឋប្រជាមានិតចិន។ គោលនយោបាយបនេះ ចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩១ និងត្រូវបានប្រកាសជាផ្លូវការនៅឆ្នាំ២០១៤ ដោយរដ្ឋបាលរបស់ នាយក រដ្ឋមន្ត្រីណារិនដ្រាម៉ូឌី៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner