សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ១ភាគរយនៅត្រីមាសទី១ ឆ្នាំ២០២២

តូក្យូ៖ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះ ១ភាគរយ ក្នុងអំឡុងខែមករាដល់ខែមីនា ខណៈដែលការទប់ស្កាត់ជំងឺកូវីដបានវាយប្រហារលើវិស័យសេវាកម្ម ហើយការកើនឡើងតម្លៃទំនិញបានបង្កើតសម្ពាធថ្មី ដែលបង្កើនការព្រួយបារម្ភអំពីការធ្លាក់ចុះជាបន្តទៀត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់តួលេខផលិតផលក្នុងស្រុកសរុប (GDP) ដែលចេញផ្សាយដោយការិយាល័យគណៈរដ្ឋមន្ត្រីថា សេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទី៣ ក្នុងពិភពលោកមួយនេះបានធ្លាក់ចុះ ១% នៃអត្រាប្រចាំឆ្នាំនៅត្រីមាសចន្លោះពីខែមករាដល់ខែមីនា ធៀបនឹងត្រីមាសមុន ពោលគឺធ្លាក់ចុះតិចជាងការព្យាកររបស់សេដ្ឋវិទូដែលថាធ្លាក់ចុះ ១,៨%។ បើគិតជាអត្រាប្រចាំត្រីមាសវិញ សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ០,២ភាគរយធៀបនឹងការព្យាកររបស់ទីផ្សារដែលថាធ្លាក់ចុះ ០,៤ភាគរយ។

ការធ្លាក់ចុះសេដ្ឋកិច្ចនេះអាចដាក់សម្ពាធដល់លោក នាយករដ្ឋមន្ត្រី Kishida ឱ្យបញ្ចេញវិធានការជំរុញសេដ្ឋកិច្ចកាន់តែខ្លាំង បន្ទាប់ពីការចំណាយថវិកាបន្ថែមចំនួន ២,៧ទ្រីលានយ៉េន (២០,៨៦ប៊ីលានដុល្លារ)៕
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner