វៀតណាមជាប្រទេសនាំចេញប្រេងដ៏ច្រើន ប៉ុន្តែក៏ជាអ្នកនាំចូលប្រេងកាន់តែធំ

ហាណូយ៖ វៀតណាមបាននាំចេញប្រេងឆៅ ៣.១លានតោន កាលពីឆ្នាំមុន ប៉ុន្តែនាំចូលវិញ ១០លានតោន ចាប់តាំងពីតម្រូវការផ្គត់ផ្គង់ក្នុងស្រុក មានត្រឹម៧០ភាគរយ។ជាមធ្យម ទិន្នផលប្រេងឆៅបានធ្លាក់ចុះប្រហែលមួយលានតោនក្នុងមួយឆ្នាំ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

កាលពីឆ្នាំមុន ទិន្នផលប្រេងឆៅគឺ ១០.៩៧ លានតោន រួមបញ្ជូលទាំង ១.៨៧ លានតោន ដែលទទួលបានពីគម្រោងរបស់រដ្ឋ Petrovietnam នៅបរទេស។ នេះមានន័យថា ទិន្នផលក្នុងស្រុកធ្លាក់ចុះ ៤០ ភាគរយធៀបនឹងឆ្នាំ ២០១៦ ខណៈពេលដែលការផ្គត់ផ្គង់នៅក្រៅប្រទេស ទាបជាង ត្រឹមតែ៧ភាគរយ។

វៀតណាមជាប្រទេសនាំចេញប្ រេងឆៅដោយលក់បាន ៥,៦៣ លានតោននៅលើទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០១៧។ ប៉ុន្តែវៀតណាមបានក្លាយជាអ្នកនាំចូល មួយឆ្នាំក្រោយមក បន្ទាប់ពីការសាងសង់រោងចក្រចម្រាញ់ប្រេងធំបំផុតរបស់ខ្លួនឈ្មោះ Nghi Son។

មានទីតាំងនៅខេត្ត Thanh Hoa មានសមត្ថភាពផលិតប្រេងឆៅប្រចាំឆ្នាំ ១០លានតោន ជាមួយនឹងលទ្ធភាពកើនឡើងដល់ ២០លាន។ រោងចក្រនេះត្រូវបានរចនាឡើងដើម្បីកែច្នៃប្រេងឆៅភាគច្រើនដែលនាំចូលពីប្រទេសគុយវ៉ែត៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner