រថយន្តព្រូសបោះពួយលឿនដូចហោះទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ និងរបួសពីរនាក់
ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាបេីករថយន្តតូយូតាព្រូសមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសពីរនាក់ ឯរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង១០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលូរបី ស្ថិតក្នុងភូមិអរគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតសង្ស័យស្រវឹង បានបេីករថយន្តម៉ាកតូយូតាព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-6847ធ្វេីដំណេីតាមបណ្តោយផ្លូវលូរបី ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតខាងឆ្វេងដៃជ្រុលបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបាក់អស់មួយកង់រថយន្តខ្ទេចផ្នែកខាងមុខស្ទើទាំងស្រុងនិងមានហុយផ្សែងចេញពីរថយន្តផងដែរនិងរងរបួសទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕