សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព ដើម្បីក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងហ្សាកាតា សាធារណរដ្ឋ ឥណ្ឌូ នេស៊ី ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមផ្តល់ជាកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែង ប្រធានា ធិ បតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលគ្រោងធ្វើឡើងនៅរសៀលថ្ងៃទី២០តុលា ស្អែក។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះ ចត នៅអាកាសយានដ្ឋានអន្តរជាតិ សូកាណូហាតា តីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកប ដោយសុវត្តិភាព កាលពីវេលាម៉ោង១៨ល្ងាច ថ្ងៃទី១៩តុលានេះ ក្រោមវត្តមាននៃការអញ្ជើញទទួល បដិសណ្ឋារ កិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ពីសំណាក់ឯកឧត្តម សូហ្វីយ៉ាន់ ចាលីស រដ្ឋមន្រ្តី ក្រសួង កសិកម្ម និងនគរូបនីយកម្មឥណ្ឌូនេស៊ី ឯកឧត្តមប្រធានពិធីការក្រសួងការបរទេស ឥណ្ឌូ នេស៊ី ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រ កម្ពុជា ប្រចាំ សា ធា រណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំអាស៊ាន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល ឥណ្ឌូនេស៊ី និងឥស្សរជនការទូតរបស់ព្រះ រាជា ណា ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌនេស៊ី ជាច្រើន រូប ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner